• Today: November 21, 2024

ស្នការនគរបាលខេត្តកំពតបានត្រៀមកម្លាំងសមត្ថកិច្ចរួចរាល់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ពេលឃោសនានិងបោះឆ្នោតខាងមុខ


(កំពត) នាថ្ងៃទី ២៦ ខែមិថុនាឆ្នាំ២០២៣លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ចមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពតបានលើកឡើងឲ្យដឹងថានៅក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតបានប្រជុំនៅស្រាលសន្តិសិទបូកគោថាលោកស្នងការដ្ឋាននគរបាលខេត្តកំពតបានរៀបចំនិងក្រៀមកម្លាំងសមត្ថកិច្ចរួចជាស្រេចនូវកម្លាំងសមត្ថកិច្ចនគរបាលទូទាំងខេត្តដើម្បីចូលរួមរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនិងពេលដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ។


លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានបានត្រៀមខ្លួនរួចរាល់សម្រាប់ការពារសន្តិសុខសណ្តាប់ ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងពេលដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ខាងមុខ។
លោកឧត្តមសេនីយ៍ទោ ច័ន្ចមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា កម្លាំងប្រមាណ១ពាន់នាក់ប្រើប្រាស់ពេលធ្វើយុទ្ធនាការឃោសនា និង២ពាន់នាក់សម្រាប់ប្រើប្រាស់ពេលដំណើរការបោះឆ្នោត។
កម្លាំងសរុបមានចំនួន១,៧៣៦នាក់ ក្នុងនោះកម្លាំងនគរបាលមានចំនួន ១,៣៥៣នាក់ កម្លាំងប្រជាការពារចំនួន ៣៨៣នាក់ និងកម្លាំងត្រៀមបម្រុងចំនួន ៣៨២នាក់ផងដែរ។

លោកបានបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេល នៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ស្នងការដ្ឋាននគរបាលខេត្តកំពតបានត្រៀមកម្លាំងសម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ចំនួន១,០១១នាក់។
ដោយឡែក កម្លាំងអន្តរាគមន៍ត្រៀមនៅតាមបណ្តាប៉ុស្តិ៍មាន ៦៥១នាក់, នៅតាមបណ្តាអធិការដ្ឋានទាំង៩ក្រុង-ស្រុកមាន១៨០នាក់ រួមទាំងកម្លាំងរបស់កងរាជអាវុធហត្ថ និងកម្លាំងតំបន់ប្រត្តិបត្តការសិករងមានចំនួន ៩០នាក់ផងដែរ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ទូទាំងខេត្តកំពតមានគណបក្សនយោបាយឈរឈ្មោះចំនួន១២គណបក្ស  មណ្ឌលបោះឆ្នោតសរុបចំនួន ៣៤២មណ្ឌល ដែលមានការិយាល័យបោះឆ្នោតសរុបមានចំនួន១៥៤ការិយាល័យ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន៤២១១៩នាក់។


Tags

Comment