• Today: September 17, 2024

ពិតជាទឹកដៅម្តាយថ្លៃ! យុវជនម្នាក់ លោតពីលើកំពូលភ្នំបូកគោ ប៉ុនប៉ងសម្លាប់ខ្លួនមិនស្លាប់ ព្រោះទើរលើដើមឈើ ត្រូវសមត្ថកិច្ចប្រតិប្តិការស្វែងរកពេញមួយយប់ទើបប្រទះឃើញ និងជួយសង្គ្រោះ

កំពត៖ យុវជនម្នាក់ដោយមានវិបត្តិផ្ទាល់ខ្លួន បានសម្រេចចិត្តលោតទម្លាក់ពីលើភ្នំបូកគោចុះមកក្រោម ប៉ុន្តែពិតជាទឹកដៅម្តាយថ្លៃមែន មិនស្លាប់ដោយទើលើដើមឈើ ត្រូវក្រុមសមត្ថកិច្ច និងអាជ្ញាធរស្វែងរុករកពេញមួយក៏ប្រទះឃើញ និងបានជួយសង្គ្រោះអាយុជីវិត។

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នេះសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា ក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពត ស្នងការនគរបាលខេត្តកំពត សហការជាមួយសន្តិសុខក្រុមហ៊ុនការពារក្រុមហ៊ុនភ្នំបូកគោ និងក្រុមគ្រួសារ បានស្វែងពេញមួយយប់បន្ទាប់ពីទទួលបានព័ត៌មាន ស្តីពី ករណីមានមនុស្សលោតសម្លាប់ខ្លួនពីលើភ្នំបូកគោនេះ។ សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះដែលលោតទម្លាក់ពីលើភ្នំបូកគោ ត្រូវបានក្រុមសមត្ថកិច្ចស្វែងរកឃើញនៅជំរាលភ្នំ ប៉ុន្តែសំណាងល្អបានឆ្លងផុតពីគ្រោះថ្នាក់ដល់ជីវិតគ្រាន់តែរងរបួសដាច់រលាតប៉ុណ្ណោះ។

ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅវេលាម៉ោងប្រមាណ២០យប់ ដោយទទួលព័ត៌មានផ្សាយតាមវិទ្យុមួយ ថាមានករណីលោតសម្លាប់ខ្លួននៅលើភ្នំបូកគោ ស្ថិតក្រោយវត្តសំពៅប្រាំ លើកំពូលភ្នំបូកគោ ខេត្តកំពត។

ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មាន នេះភ្លាមបានចាត់លោកអធិការក្រុងបូកគោ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងសន្តិសុខក្រុមហ៊ុនព្រមទាំងក្រុមគ្រួសារជនរងគ្រោះស្វែងរករហូតដល់ម៉ោងជាង ២ទាបភ្លឺថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ទើបយើងរកឃើញជនរងគ្រោះ នៅជំរាលភ្នំខាងក្រោម។ 

សមត្ថកិច្ចបានបញ្ជាក់ថា ករណីយុវជនម្នាក់ លោតសម្លាប់ខ្លួនពីលើកំពូលភ្នំបូកគោ នេះពិតជាទឹកដោះម្តាយថ្លៃណាស់បានរួចផុតជីវិត គ្រាន់តែរងរបួសមធ្យម ព្រោះពេលលោតចុះមកក្រោមបានទើរនឹងដើមឈើ។បច្ចុប្បន្ន យុវជនរងគ្រោះត្រូវបានអាណាព្យាបាយនាំយកទៅសង្គ្រោះក្នុងមន្ទីពេទ្យ និងនិយាយលួងលោមលើកទឹកចិត្តកុំឱ្យគិតខ្លីចង់សម្លាប់បែបនេះបន្តទៀត៕

Tags

Comment