• Today: November 03, 2024

បុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះដែលទុកចោលព្រោះតែវិបត្តិស្នេហា


ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងផ្ទះដែលទុកចោលបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅពិនិត្យមើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវ៧៦កា ក្រុម១បេ ភូមិតាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ 


  ជនរងគ្រោះឈ្មោះ ឈុំ មករា ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ. ស្នាក់នៅភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមការបំភ្លឺរបស់ឈ្មោះ ឈុំ សិរីរ័ត្ន ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ២០២៣ វេលាម៉ោង ១១និង៣០នាទី ជនរងគ្រោះបានទៅលេងផ្ទះគាត់នៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយកន្លងមកអស់រយៈពេលជាងមួយឆ្នាំហើយជនរងគ្រោះពុំដែលទៅលេងផ្ទះគាត់ទេ ។ មូលហេតុដែលជនរងគ្រោះទៅលេងផ្ទះគាត់ ដោយសារតែម្ដាយបង្កើតមកពីខេត្តសៀមរាបមកលេងកូនៗ។ ពេលមកលេងបានមួយសន្ទុះក្រោយមក ជនរងគ្រោះបានចេញទៅផ្ទះវិញបាត់ទៅរហូតមកដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែមិត្តភក្តិរបស់ជនរងគ្រោះបានមកប្រាប់ថា ជនរងគ្រោះបានចងកសម្លាប់ខ្លួននៅផ្ទះទុកចោល ផ្ទះគ្មានលេខ ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។  តាមរយៈមិត្តភក្កិជនរងគ្រោះបានបញ្ជាក់ប្រាប់ថា  ជនរងគ្រោះបានដើរលាមិត្តភក្តិគ្រប់ៗគ្នា មូលហេតុដែលគាត់ចងកសម្លាប់ខ្លួនដោយសារតែគាត់មានវិបត្តិស្នេហា។
  តាមការពិនិត្យនិងធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នសពប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Tags

Comment