• Today: November 21, 2024

អីក៏ចេះម្ល៉េះ! ជិះកង់​ ទៅដូរយកម៉ូតូមានអី​អត់បានទាំងកង់​ និងម៉ូតូ

ភ្នំពេញ​៖​កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០:៤០០នាទី បុរសម្នាក់​ បាន​ជិះកង់​តាមផ្លូវ​ ដេីម្បីសង្កេតមេីលប្រជាពលរដ្ឋណាដែលទុកម៉ូតូ​ធ្វេសប្រហែស​ លុះជិះផ្ទះលេខ១៩៣ ផ្លូវលេខ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក៏ប្រទះឃេីញម៉ូតូមួយគ្រឿង​ទុកចោលរួចក៏ធ្វេី​សកម្មភាពលួច​ បានសម្រេច​ ប៉ុន្តែ​គេចមិនរួចត្រូវបានកម្លាំង​នគរបាល​ខណ្ឌ​ទួលគោក​ តាមស្រាវជ្រាវឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

យោងតាម​របាយការណ៍​របស់​នគរបាល​ខណ្ឌ​ទួលគោក​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​១០​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចម៉ូតូ០១គ្រឿង) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៩៣ ផ្លូវលេខ១៣៨ ក្រុមទី១៦ ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៨:០០នាទីព្រឹក ។

ជនសង្ស័យឈ្មោះ លី សុខឧត្តម ហៅ ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ 

 វត្ថុតាងចាប់យកមាន ៖ កង់០១គ្រឿងពណ៌ខ្មៅលាយក្រហម (ជារបស់ជនសង្ស័យជិះធ្វើជាមធ្យោបាយ) បន្សល់ទុកនៅកន្លែងកើតហេតុ (ចាប់យកនៅកន្លែងកើតហេតុ) និងម៉ូតូ០១គ្រឿងម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-5577 (ជារបស់ជនរងគ្រោះដែលជនសង្ស័យ បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។

  ជនរងគ្រោះឈ្មោះ រតនា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ១៩៣ ផ្លូវលេខ១៣៨ ក្រុមទី១៦ ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

Tags

Comment