• Today: November 21, 2024

ពលរដ្ឋ បន្តសះជា បញ្ចប់ទំនាស់ ដីធ្លី ជាមួយក្រុមហ៊ុនអេហ្រ្គី ខលឈ័រហ្រ្គីនហ្វៀល នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ

ពលរដ្ឋ ចំនួន ០៣គ្រួសារ ទៀតហើយ ដែលបានបន្តធ្វើការស្ម័គ្រ ចិត្ត សះជា បញ្ចប់ទំនាស់ ដីធ្លី ជាមួយក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិ គោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ដោយពួកគាត់ បានមានប្រសាសន៍ថា ពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេល ដែលបានចូលរួម សះជា បញ្ចប់ទំនាស់ដីធ្លី ជាមួយ ក្រុមហ៊ុន ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន  ព្រោះចាប់ពីពេលនេះតទៅ ពួកគាត់ លែងបារម្ភ ទៀតហើយ គឺដេកលក់ស្រួល ហូបក៏ឆ្ងាញ់ មិនខ្វល់ពីបញ្ហាដីធ្លីទៀតឡើយ គឺនៅរង់ចាំតែធ្វើលិខិតកាន់កាប់ ដែលចេញដោយអាជ្ញាធរ ឬ ស្ថាប័នពាក់ព័ន្ធ គឺរួចរាល់១០០ភារយ ។

សូមបញ្ជាក់ថា នាពេលកន្លងទៅ គឺមានពលរដ្ឋ ជាច្រើន គ្រួសារហើយ ដែល បាន ស្ម័គ្រចិត្ត ចូលរួមសះជា បញ្ចប់ បញ្ហាទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល ក្រោមការដឹកនាំ សម្របសម្រួលសម្រួលដោយ ឯកឧត្តម ម៉េង សុភ័ណ្ឌ ជាតំណាងឲ្យភាគីក្រុមហ៊ុន ។ ដោយឯកឧត្តម បានមានប្រសាសន៍ថា ក្នុងនាមជាតំណាងក្រុមហ៊ុន គឺលោក បានយកគោលនយោបាយ ឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន មក ដោះស្រាយ មានន័យថា ៥០/ ៥០ គ្មានអ្នកចាញ់ គ្មានអ្នកឈ្នះ គឺស្មើភាពគ្នា ។

ក៏ប៉ុន្តែ នៅមានពលរដ្ឋ មួយចំនួន ទៀត នៅមិនទាន់ ចូលរួម សះជា បញ្ចប់ ទំនាស់ ដីធ្លីជាមួយ ក្រុមហ៊ុន នៅឡើយ ដោយ គេអាង លោកនេះ អាងលោកនោះ ដោយអ្នកខ្លះ ក៏មានតួនាទី ភារកិច្ច ជាយោធា និង ជានគរបាល ផងដែរ ដែលកំពុង កាន់កាប់ ដីធ្លី បំពានលើដី ស្របច្បាប់ របស់ក្រុមហ៊ុន ដែលបានទិញ ដោយមានលិខិតស្នាមទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ ស្រុក និង ភូមិបាលស្រុក គាស់ក្រឡ ក្នុងសម័យកាលលោក សុិន ញ៉ា ជាអភិបាលស្រុកគាស់ក្រឡ ។

សូមរំលឹកថា កាលពី ឆ្នាំ២០០៦ ,២០០៧,២០០៨ ក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល បានទិញ ដី មានទំហំជាង ៤ពាន់ហិចតា ដោយផ្ទៃដី មួយចំនួន ស្ថិត នៅក្នុងភូមិគោករកា ឃុំដូនបា និង ផ្ទៃដីមួយចំនួនទៀត ឋិតក្នុង ភូមិព្រៃទទឹង ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានលិខិតស្នាម ទទួលស្គាល់ពីអាជ្ញាធរ ពាក់ព័ន្ធ ក្នុងស្រុកគាស់ក្រឡ ក្នុងឆ្នាំ ២០១០ ។ ក្រោយមកក្នុងកំឡុងឆ្នាំ២០១២ ស្រាប់តែ មានក្រុមហ៊ុន អាណាធិបតេយ្យ ចេះតែនាំគ្នា សម្រុកចូល កាន់កាប់បំពានលើដីរបស់ក្រុមហ៊ុន ជាហូរហែ ទើបខាងក្រុមហ៊ុន បានដាក់ពាក្យបណ្តឹងទៅតុលាការ និង បានចេញ ដីការរក្សា ការពារ ក្នុងឆ្នាំ២០១៣ ៕

Tags

Comment