• Today: November 21, 2024

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពាមជរ...!!!

 

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ លោក វ៉ា ធីម ប្រធានគណៈកម្មាធិការអនុសាខាស្រុកពាមជរ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់ ចំនួន ២គ្រួសារ នៅឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។ 


នាឱកាសនោះ លោកប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាល លោកតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "  និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។ ជាមួយគ្នានេះ លោក ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ព្រោះរដូវនេះជារដូវមានភ្លៀងធ្លាក់ និងលាយឡំជាមួយខ្យល់កន្ត្រាក់ដែលអាចបង្ករអោយមានជាគ្រោះថ្នាក់ជាយថាហេតុ និងត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល  ក្រសួងសុខាភិបាល  ជាពិសេស សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ គឺ ៣ការពារ  និង  ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  និងចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និងបានគ្រប់ដូស។
សម្ភារៈផ្តល់ជូន ១គ្រួសារ រួមមាន៖ អង្ករ ២៥គ.ក ឃីត ១កញ្ចប់(មុង ភយ ក្រមា សារ៉ុង) កន្ទេល ១ សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន ១០០,០០០រៀល។ ក្រុមកាកបាទក្រហមឃុំក្រាំងតាយ៉ង បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០,០០០រៀល។ លោកស្រី ឈុំ ចន្ឋូ ថវិកាចំនួន ៥០,០០០រៀល។

Tags

Comment