• Today: November 03, 2024

សម្តេចតេជោអំពាវនាវឲ្យអ្នកលេង TikTok លុបចេញឬប្តូរឈ្មោះសម្តេចចេញជាបន្ទាន់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈសារជាសំឡេងនៅក្នុងបណ្តាញសង្គមតេឡេក្រាម បានអំពាវនាវឲ្យអ្នកលេងបណ្តាញសង្គម TikTok ត្រូវលុបចេញ ឬប្តូរឈ្មោះសម្តេចចេញជាបន្ទាន់នៅក្នុងថ្ងៃទី៧កក្កដានេះ។

សម្តេចតេជោថា ការលេង TikTok ប្រើឈ្មោះសម្តេច គឺងាយធ្វើឲ្យមហាជនយល់ច្រឡំ​មកលើរូបសម្តេចនៅ ពេលដែលគណនី TikTok ឈ្មោះសម្តេច(ក្លែងក្លាយ) ផ្សព្វ​ផ្សាយ​រឿងមិនគប្បីណាមួយ។ ដូច្នេះ ដើម្បីបញ្ចប់បញ្ហានេះ សម្តេចស្នើឲ្យម្ចាស់គណនី TikTok ទាំងអស់ត្រូវប្តូរឈ្មោះចេញជាបន្ទាន់ បើដូរឈ្មោះមិនបានទេ ត្រូវលប់ចេញភ្លាមៗ ប្រសិនបើពួកគេមិនចង់ប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់។

បើតាមសម្តេចតេជោ TikTok ផ្លូវការរបស់សម្តេច គឺមានតែមួយកត់ដែលមានសញ្ញាធិកពណ៌ខៀវ៕

Tags

Comment