ខេត្តបាត់ដំបង៖ យុវជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ០២នាក់ទៀត ត្រូវបានកម្លាំងនគរបាលជំនាញស្រុកសង្កែបញ្ជូនខ្លួនទៅមណ្ឌលកែប្រែ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ ក្រោយចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។
តាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែសីហានេះថា៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ កាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០២នាក់ រួមមាន៖ ១.ឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ;និង២.ឈ្មោះ ព្រុំ ឆវន្ត័ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសង្កែបានកសាងសំណុំរឿង បញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹង និងសំណូមពររបស់ក្រុមគ្រួសារ និងអាណាព្យាបាល៕
Comment