• Today: November 21, 2024

Update សពប្ដីលិចកាណូតបាឡាស្មាច់ក្នុងទន្លេនៅស្រុកកំពង់លែង សមត្ថកិច្ចរកឃើញហើយ

ខេត្តកំពង់ឆ្នាំង៖ សពបុរសជាប្ដីដែលបានក្រឡាប់បាឡាស្មាច់ជាមួយប្រពន្ធកាលពីល្ងាចថ្ងៃទី២៥ ត្រូវបានសមត្ថកិច្ចរកឃើញហើយគឺប្រទះឃើញអណ្ដែតលើទឹកនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៣ ដែលនៅចំណាយប្រមាណជាង១គីឡូម៉ែត្រពីចំណុចកើតហេតុ ក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង។

 ករណីជនរងគ្រោះមួយគ្រួសារក្រឡាប់បាឡាស្មាច់លិច ទឹកបណ្ដាលឲ្យស្លាប់ ក្រោយពេលកើតហេតុថ្ងៃទី២៦ ខែកក្កដា ក្រោមការណែនាំ និងយកចិត្តទុក្ខដាក់ពីលោកស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត បាន

 បញ្ជារឲ្យលោក សាន់ យូអភិបាលរងខេត្ត លោក យ៉ែម លក្ខិណា អភិបាលស្រុកដឹកនាំកម្លាំងកងនគរបាល,កង កម្លាំងអាវុធហត្ថ,កងកម្លាំងយោធា,ប្រជាពលរដ្ឋ និងប្រជានេសាទដែលមានម៉ាស៊ីនខ្យល់ សរុបប្រមាណជាង ៥០នាក់ ប្រើប្រាស់បាឡាស្មាច់ ជាង១០គ្រឿង ចុះរុករកសពជនរងគ្រោះជុំវិញចំណុចកើតហេតុ។

 សមត្ថកិច្ចចម្រុះបានឲ្យដឹងថា ជាលទ្ធផលសំបកបាឡាស្មាច់ជនរងគ្រោះរកឃើញនៅម៉ោង ៩ព្រឹក,ម៉ាស៊ីនកាណូត រកឃើញនៅម៉ោង ១១និង១០នាទី,សពប្រពន្ធឈ្មោះ អេង យឹម អាយុ៤២ឆ្នាំ រកឃើញនៅម៉ោង ១២ ថ្ងៃទី ២៦ ខែកក្តដា,សពរបស់ប្ដីឈ្មោះ រ៉េត រិទ្ធ អាយុ ៣៩ឆ្នាំ រកឃើញ នៅព្រឹកថ្ងៃទី២៧ ខែ កក្តដា វេលាម៉ោង៧ និង៣០នាទី។

 សពប្តីនិងប្រពន្ធត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យនៅឯភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់ លែង ខេត្តកំពង់ឆ្នាំង ។ ករណីខាងលើនេះបានបន្សល់ ទុកកូនកំព្រា៤នាក់ក្រោយពីឪពុកម្ដាយបានស្លាប់ទៅដែលកូនពៅឈ្មោះប៉ុនបញ្ញាស័ក អាយុ ១២ ឆ្នាំដែលបានរងគ្រោះក្រឡាប់បាឡាស្មាច់ជា មួយឪពុកម្ដាយ៕

Tags

Comment