• Today: December 03, 2024

កម្ពុជា-ថៃ ចូលរួមលោតឆត្រមិត្តភាព និងពិធីបិទវគ្គលំហាត់រួមគ្នាការសង្គ្រោះគ្រោះមហន្តរាយលើផ្ទៃទឹក និងតំបន់ព្រៃភ្នំ នៅបញ្ជាការដ្ឋានសង្គ្រាមពិសេសភូមិន្ទថៃ

ថៃ÷នាថ្ងៃទី១៦ដល់ថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៣នេះឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ព ជើងគោក និងជាមេបញ្ជាការបញញជាការដ្ឋានទ័ពពិសេសអមដំណើរដោយនាយទាហាន នាយទាហានរងជាច្រើនរូបទៀតបាន អញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការ ចូលរួមលោតឆត្រមិត្តភាព និងពិធីបិទវគ្គលំហាត់រួមគ្នា «ការសង្គ្រោះគ្រោះមហន្តរាយ»(លើផ្ទៃទឹក និងតំបន់ព្រៃភ្នំ) ឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានសង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃ និងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយុទ្ធវិធីកងទ័ពជើងគោកភូមិន្ទថៃ ខេត្តលុបប៊ូរី នៃព្រះរាជាណាចក្រថៃ។

វរសេនីយ៍ឯក ចោម ថារស់ នាយសេនាធិការរងបញ្ជាការដ្ឋានទ័ពពិសេស និងជាប្រធានគ្រប់គ្រងកម្លាំងកងប្រតិបត្តិការរុករកសង្រ្គោះគ្រោះមហន្តរាយលេខ៩១១ ចំនួន ៣២នាក់បានចេញដំណើរមកចូលរួមធ្វើលំហាត់រួមគ្នាជាមួយកម្លាំង បញ្ជាការដ្ឋាន សង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃតាំងពីថ្ងៃ០៦ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ។

កងកម្លាំងត្រូវបានបែងចែកហ្វឹកហាត់ជា ២ក្រុម ក្នុងនោះក្រុមទី១ជាក្រុមផ្ទៃទឹក ហ្វឹកហាត់អនុវត្តហែលទឹកចម្ងាយ១០០០ម៉ែត្រ ឯកសណ្ឋានប្រយុទ្ធ លក្ខណ:ជាក្រុម បំពាក់ជើងទា វ៉ែនតាមុជទឹក និងអាវBCD, អនុវត្តរបៀបលោតចេញពីឧត្ថម្ភាគចក្រដោយពាក់ជើងទា វ៉ែន តាមុជទឹក និងអាវBCD និងជួយជនរងគ្រោះនៅទីទួលដែលទូកចូលមិនដល់ អនុវត្តលោតចេញពីឧទ្ឋម្ភាគចក្រចូលក្នុងទឹកកម្ពស់ ៣ម៉ែត្រ ទៅ៥ម៉ែត្រ(បំពាក់ជើងទា) និងអនុវត្ត ទម្លាក់ទូកពីឧទ្ឋម្ភាគចក្រ រួចលោតទម្លាក់ខ្លួនតាមក្រោយ ហែលទៅរកទូក។

ក្រុមទី២ ក្រុមឡើងភ្នំ អនុវត្តរៀនរបៀបចងខ្សែ របៀប ចុះខ្សែពួរពីលើភ្នំ របៀបចងខ្សែ និងវិធីប្រើប្រាស់ហ្វ្រង់ការចុះជួយសង្គ្រោះជនរងគ្រោះ អនុវត្តចុះខ្សែផាសស្រូប (ខ្សែពួរធំ) ពីឧត្ថម្ភាគចក្រកម្ពស់ ១០-១៥ម អនុវត្តចុះខ្សែរីភ្លីងពីឧត្ថម្ភាគចក្រកម្ពស់ ១៨ម៉ែត្រ ទៅជួយជនរង គ្រោះដោយប្រើហ្វ្រង់ការ (ដាក់លើ ឧទ្ឋម្ភាគចក្រ និងយកជនរងគ្រោះចេញពីឧទ្ឋម្ភាគចក្រ)។

សូមបញ្ជាក់ថា ការធ្វើលំហាត់រួមគ្នានេះត្រូវបានបញ្ចប់នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៣និងមានកម្មវិធីលោតឆត្រមិត្តផងដែររវាងក្រុមលោតឆត្របញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយក្រុមលោតឆត្របញ្ជាការដ្ឋានសង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃ និងធ្វើពិធីបំពាក់ស្លាកសញ្ញាឆត្រ និងប្រគល់វិញ្ញាបនបត្រក្រោមអធិបតីភាពឧត្តមសេនីយ៍ ឯក ណាត់ថាវុធ ណាខានណាខន មេបញ្ជាការ បញ្ជា ការដ្ឋានសង្គ្រាមពិសេស កងទ័ពភូមិន្ទថៃនិង ឧត្តម សេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកកម្ពុជា៕

Tags

Comment