• Today: November 21, 2024

រពិសដៃផ្ទៃឆ្អែត! ប៉ុន្តែក្មេងទំនើងមួយក្រុមនាំគ្នាជិះម៉ូតូរពិសដៃឆក់យកដបសាំង នៅស្រុកភ្នំព្រឹក ត្រូវជាប់ខ្នោះ

 

បាត់ដំបង៖ ដូចពាក្យចាស់មួយឃ្លាពោលថា «រពិសដៃផ្ទៃឆ្អែត» ប៉ុន្តែក្រុមក្មេងទំនើង ៥ទៅ៦នាក់ ជិះម៉ូតូ ចំនួន ០៣គ្រឿង រពិសដៃទៅឆក់យកដបសាំង ជាលទ្ធផលត្រូវជាប់ខ្នោះ។ 


   សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ក្រុមក្មេងទំនើង ៥ទៅ៦ជិះម៉ូតូ ចំនួន ០៣គ្រឿង ធ្វើសកម្មភាពឆក់យកដបសាំង ពីតូបលក់ដូរមួយកន្លែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១៨ និង៣០នាទី នៅចំណុចក្រុមទី១១ លើផ្លូវជាតិលេខ ៥៧ ស្ថិតភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចបង្ក្រាប។ 
   សមត្ថកិច្ចឲហយដឹងថា ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកដបសាំង) បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ចំនួន ០៣ គ្រឿង មានគ្នាប្រមាណ ៥ទៅ៦នាក់ បានធ្វើសកម្មភាពឆក់យកដបសាំងរបស់ជនរងគ្រោះឈ្មោះ សឿ ម នាង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ លក់ដូរ រួចនាំគ្នា ជិះរត់គេចខ្លួនសំដៅទៅស្រុកកំរៀង ដោយយកទាំងដបមានសាំងទៅជាមួយផង។ 
   ក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម  ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងផ្នែកជំនាញយុត្តិធម៌ រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការបានស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យ ចំនួន ០៥នាក់ រួមមាន៖ 
១- ឈ្មោះ អ៊ូង ពេជ្រ ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិអូររថគ្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។ 
២- ឈ្មោះ យឿង  សុផាត ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិបុស្សស្អំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 
៣- ឈ្មោះ មុន្នី ករុណា ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្សរស់នៅភូមិដូង  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 
៤- ឈ្មោះ កែម សុខណេត ភេទប្រុ សអាយុ ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិបុស្សស្អំ ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន។
 ៥- ឈ្មោះ ខេង ណារ៉ាក់សត្សា ហៅប៊ី ភេទប្រុស អាយុ ១៨ឆ្នាំ ជាសិស្ស រស់នៅភូមិបុស្សស្អំ ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 
   ចំពោះវត្ថុតាងដកហូត រួមមាន៖ សំបកដបដាក់សាំង ចំណុះ ១,០០០មីលីលីត្រ ចំនួន ០៤ ដប(បែកអស់ ០៣ដប) និងទុយោបូមសាំង, ម៉ូតូ ចំនួន ០៣គ្រឿង។ 
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង ០៥នាក់ ត្រូវបានបានឆ្លើយសារភាពថា «កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង៣០នាទី ពួកគេពិតជាចូលរួមធ្វើសកម្មភាពលួច (មានស្ថានទម្ងន់ទោស) ឆក់យកដបសាំង របស់ជនរងគ្រោះដែលដាក់លក់នៅតាមផ្លូវពិតប្រាកដមែន ហេីយយកមកចាក់ម៉ូតូរបស់ពួកគេ»។ 
   បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យ ជំនាញ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Tags

Comment