មណ្ឌគិរី៖ ផ្លូវជាតិលេខ ៧៦A ត្រូវបានកាត់ផ្តាច់មិនអាវធ្វើចរាចរណ៍បានឡើយ ដោយភ្លៀងធ្លាក់បង្កឲ្យស្រុតបាក់ផ្លូវជាង ១០ម៉ែត្រ ដូច្នេះអ្នកធ្វើត្រូវរកផ្លូវវៀងជាបណ្តោះអាសន្នសិន។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ ៧៦A នៅចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបាន បាក់ស្រុតប្រវែងបណ្ដោយ ប្រមាណជាជាង ១០ម៉ែត្រ ដូច្នេះការធ្វើដំណើរឆ្លងកាត់ពីខេត្តមណ្ឌលគិរីទៅទីក្រុងភ្នំពេញ ឬពីទីក្រុងភ្នំពេញទៅខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និង ខេត្តរតនៈគិរីវិញ។
ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ករណីបាក់ស្រុតផ្លូវជាតិនេះ កើតនៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ២២និង៣០នាទី នៅចំណុច អូរងេីយ លើដងផ្លូវជាតិ ៧៦A ស្ថិតក្នុងភូមអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ដោយផ្លូវនៅចំណុចនេះបានបាក់ស្រុតចុះ ប្រវែងបណ្ដោយប្រមាណជាជាង ១០ម៉ែត្រ មិនអាចធ្វេីចរាចរណ៍បានទេ។
បច្ចុប្បន្ន មន្ទីរជំនាញ និងកងកម្លាំងបានបិទផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន៕
Comment