• Today: November 21, 2024

លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៩ចាត់ តាំងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងធ្វើការទំនាក់ទំនងជា មួ យភាគីថៃ ប្រកបដោយលទ្ធផលល្អ

នៅថ្ងៃសៅរ៍១២កើតខែទុ តិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស​.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០ ២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោ ក ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតា មខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​និងមេខ្យ ល់នាំពលករ​ចេញ ចូលខុសច្បាប់តា មខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក៏ដូ ចយោបល់ លោកវរសេនីយ៍ឯក ហា ត ឡៃឡែ ស្នងការរងផែនការងារវរ សេនាតូចនគរបាលការពារព្រំដែនគោក  ព្រមទាំង លោកវរសេនីយឯក ស៊ិន ប៊ុនរស្មី  ស្នងការរងទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ។

 លោកវរសេនីយ៍ឯក  អិន កុល មេ បញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខចេញល្បាតពិនិត្យព្រំដែន និងល្បាតណាត់ ជួបជាមួយភាគីថៃដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ ៖

 ១-វេលាម៉ោង១១និង០០នាទីទាហ៊ា ន ឈុតខ្មៅថៃកងអនុសេ នាតូចគាំទ្រ ប្រចាំនៅអូរតាដាំចំនូន ០៨នាក់ ដឹកនាំដោយ លោអនុសេនីយ៍ឯកណក់ ស័កមេកងអនុសេនាតូចគាំទ្រ បានមកជួបភិភាក្សាជាមួយកងកម្លាំងប្រចាំការជួរ ស្ថិនៅភូមិសាស្ត្រភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។

 ដោយមានការចូលរួមកម្លាំងប៉ុស្តិ៍នគរបាលតាសែន  ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ីម លីន នាយ រងប៉ុស្តិ៍កម្លាំងវរះ៥៣ ៤ (កងពលលេខ ៥៣) ដឹកនាំដោយលោក  អនុសេនីយឯក លឹម ភាវ  មេបញ្ជាការរងគគាំទ្រ និងកម្លាំងផ្នែកសឹករងស្រុកកងអនុសេនាធំទី(១)(១៤៧)ដឹកនាំ ដោយលោក អនុសេនី យ៍ត្រី អួត ធេង មេបញ្ជាការកងអនុសេនាធំទី(១)។

 ខ្លឹមសារគឺពង្រឹងកិច្ចសហប្រតិបត្តិការ ល្អនិងផ្លាស់ប្ដូរព័ត៌មានឱ្យគ្នាទៅវិញទៅមកទាន់ពេលហើយការ ពិភាក្សា បានបញ្ចប់នៅវេលាម៉ោង ១២និង ៤៥នាទីថ្ងៃដដែល។

 ២-វេលាម៉ោង០៧និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលកំរៀង ដឹកនាំដោយលោកអនុសេនីយ៍ឯម៉ម សុវណ្ណ នាយរងប៉ុស្តិ៍ បានសហការជាមួយកម្លាំងល្បាតទី ៥ដឹកនាំដោលោក អនុសេនីយ៍ត្រី កង សារិន មេ បញ្ជាការ កងអនុសេនាតូចទី០៣បានដើរល្បា តពិនិត្យព្រំដែនក្នុងភូមិសាស្រ្ត បង្គោល សីមាលេខ ៥៦និងបង្គោលសីម៉ាលេខ៥៧ ហើយបានបញ្ចប់នៅម៉ោង០៨និង៣០នាទីនាថ្ងៃខែឆ្នាំដដែល ជាលទ្ធផល ពពិនិត្យឃើញថាពុំមានអ្វីប្រែប្រួលគួរឱ្យកត់សំគាល់ឡើយ។

 ៣- វេលាម៉ោង០៨និង០០នាទី កម្លាំងនគរបាលបុស្តិ៍អូរអន្លក់  ដឹកនាំដោយ លោកអនុសេនីយ៍ឯក គង់ សូត្រនាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែក សឹករងស្រុកកំរៀង ដឹកនាំដោយលោកនាយចំណង ណី ចន្ថា មេបញ្ជាការកងអនុសេនាតូចទី២ និងកម្លាំងកងពលលេខ៥៣ ចុះល្បាតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ចំណុចច្រកទ្វារដល់ចំណុចគោលដៅអូរថ្មចាស់។

Tags

Comment