• Today: December 03, 2024

រថយន្តស្តារិច ០១គ្រឿង ផ្ទុកទំនិញច្រើនលើសចំណុះបើកសុខៗក៏បាក់សាកស៊ីជាពីរកំណាត់ទាំងកណ្តាលផ្លូវបំបែកជា៤ ក្នុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ រថយន្ត ម៉ាក ស្តារិច ០១គ្រឿង ដោយសារផ្ទុកទំនិញសំពីងសំពងលើចំណុះនាំចូលពីថៃពេលកំពុងធ្វើចរាចរណ៍សុខៗបានបាក់សាក់ស៊ីជាពីរកំណាត់ទាំងកណ្តាលផ្លូវបំបែកជា៤ ក្នុងក្រុងប៉ោយប៉ែត ធ្វើឱ្យមហាជនសំដែងការហួសចិត្តម៉េចបានជាដឹកដល់ថ្នាក់នេះ មិនគិតពីហានីភ័យទាល់តែសោះ។

 ករណីរថយន្តដឹកទំនិញលើសចំណុះបាក់តួរជាពីរកំណាត់ខាងលើ កើតឡើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ ស្ថិតលើកំណាត់ផ្លូវបេតុង ០១ខ្សែ នៅមុខផ្សារសមាគមន៍ ព្រំប្រទល់ក្នុងសង្កាត់អូរឬស្សីជាមួយសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ។

 តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា រថយន្ត ម៉ាក ស្តារិច ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-8863 បើកបរដោយបុរសវ័យកណ្តាលម្នាក់ មានដឹកទំនិញយ៉ាងសំពីងសំពងលើចំណុះពេកធ្វើចរាចរណ៍តាមផ្លូវសុខៗស្រាប់បាក់សាក់ស៊ីជាពីរកំណាត់នៅពាក់កណ្តាលផ្លូវបំបែកជា៤ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតទៅមុខលេងរួច ដែលធ្វើឱ្យមនុស្សម្នាចោមរោមមើលនាំគ្នាលាត់មាត់សំដែលការហួសចិត្តយ៉ាងខ្លាំង ដែលម្ចាស់រថយន្តដឹកទំនិញមិនប៉ាន់ប្រមាណបែបនេះ។ ប្រភពបន្តទៀតថា ក្រោយកើតហេតុតៃកុងរថយន្តបានទុកចោលនៅកណ្តាលផ្លូវ នៃជាប់នឹងផ្លូវបំបែកជាបួនខាងលើរហូតដល់រសៀលនៅមិនទាន់ឃើញមានសមត្ថកិច្ចចរាចរណា ឬម្ចាស់រថយន្តមកស្ទូចរើឥវ៉ាន់សាងចេញពីរថយន្តផ្សេងយកចេញពីផ្លូវឡើយ។

 តាមប្រភពព័ត៍មាន បានបញ្ជាក់ថា រថយន្តខាងលើនេះបានដឹកទំនិញសំពីងសំពោងលើចំណុះបែបនេះជារៀងរាល់ថ្ងៃ ដោយគ្រប់ជិតៗយ៉ាងខ្ពស់ដោយដឹងថាទំនិញនោះបង់ពន្ធត្រឹមត្រូវតាមច្បាប់ ឬគេចពន្ធឡើយរត់កាត់តាមផ្លូវជាប្រចាំតែម្តងគ្មានអ្នកណាត្រូតពិនិត្យនោះទេ។ ប៉ុន្តែបើតាមប្រភពខ្លះបង្ហើបប្រាប់ថា រថយន្តស្តារិចនេះ គឺភាគច្រើនដឹកប្រភេទទំនិញគេចពន្ធដែលគេលួចនាំចូលតាមច្រករបៀងនានាហើយចូលមកស្តុបលក់ចែកចាយ នៅក្រុងប៉ោយប៉ែត៕

Tags

Comment