បន្ទាយមានជ័យ៖ ក្រុមអ្នករកស៊ីប្រកបមុខរបបពិឃាតសត្វសុខន ត្រូវបានអាជ្ញាធរចុះធ្វើកិច្ចសន្យាបិទនាពេលកន្លងមកបានរត់គេចពីកន្លែងមួយទៅធ្វើកន្លែងមួយ ហើយមានអ្នកកាងទៀតដែលស្ថិតភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក។
ជាក់ស្តែងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ បានទទួលព័ត៌មានថា មានកន្លែងពិឃាតសត្វសុខន រឺសត្វឆ្កែ នាំចេញលក់តាមបណ្តាខេត្តមួយចំនួន ហើយបានចុះទៅពិនិត្យផ្តិតរូបភាព ឃើញសត្វសុខន ជាប់ក្នុងទ្រុងប្រមាណជាង១០ក្បាល ដែលមិនទាន់បានពិឃាត ។
តាមព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរបានផ្តល់ព័ត៌មានពួកគាត់ដែលស្រលាញ់សត្វនៅពេលគេដើរដូរឆ្នាំងចាន ទូរទឹកកក និងដើរទិញយកមកកាប់ហើយនាំចេញទៅលក់១ថ្ងៃ ដាក់ចេញ២ ទៅ៣ធុង ក្នុង១ធុង ពី៥ ទៅ៦០ក្បាល ដែលកាប់ហើយរួចរាល់ដាក់ក្លាស្សេដឹកចេញទៅលក់តាមបណ្តាខេត្ត និងដាក់អោយម៉ូយទិញកាប់លក់ជាគីឡូ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ វាពិតជាសង្វេកណាស់នៅពេលដែលគេពិឃាតសត្វសុខន រឺសត្វឆ្កែនេះ គឺគេដាក់ទ្រុងបង្អត់ចំណី១ទៅ២ថ្ងៃ ហើយពេលពិឃាតបោះទាំងទ្រុងចូលអាងទឹករយៈពេល១០ទៅ១៥នាទី ក្រោយអោយប្រកាច់ក្នុងទឹកលង់ងាប់ទើបស្រង់ហើយជ្រលក់ក្នុងខ្ទះទឹកក្តៅហើយកស់អោយស្អាតដាក់ក្នុងធុងទឹកកកគ្រប់ចំនួន២ទៅ៣ធុង ទើបដឹកចេញទៅលក់។
គួរំលឹកថា៖កន្លងមកអ្នកសារព័ត៌មានធ្លាប់ផ្សព្វផ្សាយកន្លែងដែលពិឃាតសត្វសុខន រឺសត្វឆ្កែនាំចេញលក់១ថ្ងៃរាប់រយក្បាលដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មានជូនក្រោយមានផ្សព្វផ្សាយមន្ត្រីពេទ្យសត្វបានចុះទៅពិនិត្យនិងធ្វើកិច្ចសន្យាបិតនិងបញ្ឈប់ធ្វើសកម្មភាពមាន២កន្លែងមាន១.ភូមិតាស្រី ឃុំតាផូ ស្រុកស្វាយចេក ២.ភូមិព្រីងកោង ឃុំបុស្បៅ ស្រុកព្រះនេត្រព្រះហើយអ្នកពិឃាតលក់សត្វសុខន នៅក្រៅខេត្តអោយចាកចេញឈប់ធ្វើសកម្មភាពបន្តទៀតហើយទាំងប្រមានថាបើនៅបន្តធ្វើមានវិធានការតាមច្បាប់។
តែជាក់ស្តែងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣អ្នកសារព័ត៌មានទទួលព័ត៌មានពីប្រជាពលរដ្ឋបានចុះទៅពិនិត្យផ្ទិតរូបភាពនិងឃើញសកម្មភាពនៅតែបន្តពិឃាតសត្វសុខនចេញលក់ដដែលតែមានអ្នកកាងអោយធ្វើសកម្មភាពពិឃាតតែអ្នកស្រុកថាគាត់ជាសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ ដែលកាងអោយធ្វើសកម្មភាពពិឃាតសត្វសុនក់នៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក៕
Comment