ខេត្តប៉ៃលិន÷ យោងតាមរបស់លោកអធិការនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា÷កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៧និង០៦នាទី មានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់បណ្តាលឱ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋកម្រិតមធ្យមចំនួន០៤ខ្នងផ្ទះ នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកបានបន្តថា÷ ក្រោយពីកើតហេតុលោកបាននាំកម្លាំងប៉ុស្ថិ៍នគរបាលសង្កាត់ប៉ៃលិននិងកម្លាងនគរបាលជំនាញក្រុង
ព្រមទាំងអាជ្ញាធរចុះទៅពិនិត្យមើល÷ករណីខ្យល់កន្ក្រាក់ផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នងផ្ទះនោះមានដូរខាងក្រោម៖
ទី១-ម្ចាស់ផ្ទះឈ្មោះ រ័ត្ន រ៉ូ ភេទប្រុស អាយុ៦៥ ឆ្នាំ ប៉ើងយ៉ាកចំហៀង ខូចខាតស័ង្កសីចំនួន២១សន្លឹក។
ទី២-ម្ចាស់ផ្ទះឈ្មោះ កុយ ប៊ុន ធា ភេទប្រុសអាយុ៣៤ឆ្នាំ ប៉ើងយ៉ាកខាងមុខ ខូចខាតស័ង្កសីចំនួន២២សន្លឹក។
ទី៣-ម្ចាស់ផ្ទះឈ្មោះ កុយ ប៊ុន ធី ភេទប្រុស អាយុ៣៩ឆ្នាំ ដើមឈើបាក់លើ ខូចខាតស័ង្កសីចំនួន១១សន្លឹក,
ទី៤-ម្ចាស់ផ្ទះឈ្មោះ មឿង ឃន ភេទប្រុសអាយុ៤៥ឆ្នាំ ប៉ើងយ៉ាកខាងមុខ ខូចខាតស័ង្កសីចំនួន១៥សន្លឹក,លោកបានបន្តទៀតថា÷ករណីខ្យល់កន្រ្ទាក់ខាងលើនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។ដោយ,ស សារឿន
Comment