សាខា កក្រក ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃ ពុធ ទី ២៣ ខែ សីហា ឆ្នាំ ២០២៣ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យលោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំក្រុមការងារសាខា និងអនុសាខា បន្តចុះសំណេះសំណាល និងបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចន្ទ្រា ចំនួន ៣២ នាក់ ស្ត្រី ១៦ នាក់ បន្ទាប់ពីសាខាបានជ្រើសរើស និងបណ្តុះបណ្តាល អំពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងសកម្មភាពនានារបស់កាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋានរួចមក ។ ពិធីនេះប្រារព្ធធ្វើនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចន្ទ្រា ស្ថិតនៅឃុំមេសថ្ងក ចន្ទ្រា មុនចាប់ផ្តើមកម្មវិធីយុវជនដែលបានបណ្តុះបណ្តាលរួចបានបង្ហាញនូវវិជ្ជាសង្គ្រោះបឋម ស្តីពីករណីដួលម៉ូតូសន្លប់បាត់ស្មារតីគ្មានដង្ហើម ការស្លាក់ចំណីអាហារ ក្នុងគោលបំណង ដើម្បីឲ្យយុវជនដែលបានទទួលវគ្គបណ្តុះបណ្តាលរួច យកចំណេះដឹងទាំងអស់ទៅផ្សព្វផ្សាយ បន្តដល់សិស្សានុសិស្ស មិត្តភក្តិក្នុងសាលា ព្រមទាំងយកវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន ជួយគ្នានៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង និងចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងសង្គម ។ ក្នុងឱកាសនោះសាខា បានឧបត្ថម្ភដល់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចន្ទ្រា កាបូបសង្គ្រោះបឋម ១ ថវិកា ២០ ម៉ឺន រៀល ឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា និងយុវជន ចំនួន ៣២ នាក់ ក្នុងម្នាក់ថវិកា ១ ម៉ឺន រៀល ។

Comment