ភ្នំពេញ៖ គ្រឿងញៀន ចំនួនជាង ១០០ដុំ ត្រូវបានកម្លាំងនគរបាលប្រទះឃើញនៅក្នុងរថយន្ត ពាក់ស្លាកលេខប្រទេសឡាវ ០១គ្រឿង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បុករបងផ្ទះប្រជាពលរដ្ឋ នៅខណ្ឌពោធិ៍សែនជ័យទៅមុខលេងរួច ខណៈជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុករបងផ្ទះប្រជាពលរដ្ឋ បានកើតមានឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបើកបុកនឹងរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរថយន្តរងការខួចខាតមិនអាចទៅមុខរួចអ្នកបើកបរបានទុករថយន្តរថយន្តចោល និងបានគេចខ្លួនបានត់។
នគរបាលបានឲ្យដឹងថា ក្រោយពេលកើតមានករណីមានរថយន្ត ០១គ្រឿង ម៉ាកហ៉ីយ៉ានដាយ ពាក់ផ្លាកលេខរបស់ប្រទេសឡាវ បានបុករបងផ្ទះប្រជាពលរដ្ឋ ទៅមុខលែងរួច នៅខណ្ឌសែនសុខក្រុមសមត្ថកិច្ចជំនាញផ្នែកចរាចរាណ៍ស្ទួចយកមករក្សាទុក និងឆែកឆេរកឃើញថ្នាំញៀនសរុបជាង ១០០ដុំ។
មន្ត្រីនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់គណៈកម្មការចម្រុះត្រួតពិនិត្យគ្រឿងញៀនដែលប្រទះឃើញក្នុងរថយន្តពាក់ស្លាកលេខឡាវដែលបុករបងផ្ទះនោះ រកឃើញជាង ១០០កញ្ចប់ ដែលជំនាញផ្នែកប្រឆាំងគ្រឿងញៀនសន្និដ្ឋានពថាជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក។ ប្រភពបានបន្តទៀតថា កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវជាបន្ដទៀត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់។
បច្ចុប្បន្នរថយន្តរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ និងវត្ថុតាងគ្រឿងត្រូវបានរឹបអូសយកទៅរក្សាកន្លែងមានសុវត្ថិភាព និងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាតាមនិតិវិធបន្តទៀត៕
Comment