• Today: November 21, 2024

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសលាលែងពីប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា បើក្រុមកម្ពុជា មិនអាចឆ្លងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត


ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា បានប្រកាសថានឹងលាលែងពីដំណែងសហព័ន្ធប្រសិនបើក្រុមកីឡាបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំ (U22) មិនអាចឆ្លងដល់វគ្គពាក់កណ្តាលព្រ័តនោះទេ។ៗ 


បន្ទាប់ពីបញ្ចប់ការប្រកួតរវាងគូរជម្រើសជាតិកម្ពុជា និងហ្វីលីពីនលទ្ធិផល ១-១ គណនីហ្វេសប៊ុនមានឈ្មោះ "G Sao Sokha" បានសរសេថា "បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី៣២ ខ្ញុំបាទបានប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ឆ្នាំ ដើម្បីលើកកិត្តិយសជាតិខ្មែរ តាមរយះវិស័យកីឡាបាល់ទាត់"។ 
នាយឧត្តនសេនីយ៍ សៅ សុខា បានសរសេរទៀតថា បើការប្រកួតក្នុង group ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារៈឲតីទទួលខុសត្រូវដែលកំពុងកាន់ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម"។   
គណនី G Sao Sokha បានសរសេរបញ្ជាក់ថា ក្នុងករណីនេះ កើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គ
លេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់
ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។  ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់
មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ។

លោក សៅ សុខា ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា (FFC)  បានសរសេរថា "កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ"។

លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយពីចប់ការប្រកួតក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមហ្វីលីពីន បានបង្ហោះសារថា «វាងាយស្រួលណាស់ក្នុងការនិយាយថា យើងអាចឈ្នះការប្រកួតនេះ។ ខ្ញុំមានមោទនភាពចំពោះកូនក្រុមរបស់ខ្ញុំដែលទទួលបាន១ពិន្ទុយប់នេះ»។
អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានសរសេរទៀតថា «យើងនឹងផ្លាស់ប្តូរចិត្តគំនិតរបស់យើងឆាប់ៗនេះ ហើយយើងនឹងរៀបចំសម្រាប់ការប្រកួតបន្ទាប់! សូមអរគុណ»។ 
ក្រោយបញ្ចប់ការប្រកួតរវាងកម្ពុជា និងហ្វីលីពីន លទ្ធផក ១-១ (U22) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន បានសរសេរសាថា  «សូមកោតសរសើរចំពោះកីឡាករបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នារាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រវាងកម្ពុជា និងហ្វីលីពីន ក្នុងលទ្ធផលស្មើគ្នា (CAM 1-1 PHI) ដែលទើបបានប្រកួតចប់ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច»។សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរក្រុមកីឡាករកម្ពុជា ឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។ 
កាលពីរាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នេះ ការប្រកួតជុំទី២ សម្រាប់ពូល A កម្ពុជាប៉ះនឹងហ្វីលីពីន លទ្ធផលស្មើគ្នា ១-១ សម្រាប់ក្រុមកម្ពុជារកបានគ្រាប់បាល់៤ពិន្ទុ បន្តឈរលើតារាង នៃពូល A ជាបណ្តោះអាសន្ន។ 
តាមរយៈការប្រកួតដ៏ស្វិតស្វាញ នៅនាទី៤៥ វគ្គដំបូងក្រុម U22 របស់កម្ពុជា រកបានគ្រាប់បាល់ ១គ្រាប់ ដោយកីឡាករ គី រីណា។ នៅនាទី២៦ វគ្គទី២ ក្រុមហ្វីលីពីន ក៏រកបានមួយគ្រាប់វិញ ដោយកីឡាករ Carino ហើយសម្រាប់ក្រុមកម្ពុជាបន្តឈរនៅកំពូលតារាង ក្នុងពូល A ដែលមាន៤ពិន្ទុជាបណ្តោះអាសន្ន៕

Tags

Comment