• Today: November 21, 2024

នគរបាលបញ្ជូនខ្លួនជនសង្ស័យជនជាតិថៃ ចំនួន ០៧នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

 

បន្ទាយមានជ័យ៖ មុខសញ្ញាជនសង្ស័យជនជាតិថៃ ចំនួន ០៧នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅកាន់តុលាការនៅថ្ងៃទី០៧ ខែក្កដា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។


លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១១ព្រឹក ក្រោយពីមានករណីផ្ទុះអាវុធ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវជុំវិញករណីនេះភ្លាមៗ ដោយមានការសម្របសម្រួលនិតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃប្រុស ស្រី ចំនួន ០៧ នាក់ រួមមាន៖
ទី១- ឈ្មោះ គីតធីជុង ស៊ុមប៊ុត ភេទប្រុស អាយុ ២៣ឆ្នាំ។ ទី២- ឈ្មោះ ស៊ីណាគីត សុងវិផុន ភេទប្រុស អាយុ ២៦ឆ្នាំ។ ទី៣- ឈ្មោះ ស៊ីតណាវុធ ស៊ីនណាត្រា ថុលណាកុល ភេទប្រុស អាយុ ២៧ឆ្នាំ។ ទី៤- ឈ្មោះ ចាន់ឆន សុធិផាប៉ា ភេទប្រុស អាយុ ២៣ឆ្នាំ។ ទី៥- ឈ្មោះ ភិរ៉ាផាត់ សៀកសាត ភេទប្រុស អាយុ  ២០ឆ្នាំ។ ទី៦- ឈ្មោះ ឌិឆា គីតសំផាន់ ភេទប្រុស អាយុ ៣០ឆ្នាំ និងទី៧- ឈ្មោះ ថានិដា ស៊ុតសែង ភេទស្រី អាយុ ២៧ឆ្នាំ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានឆែកឆេររកឃើញវត្ថុតាង មានដូចជា៖ ថ្នាំគ្រាប់ ពណ៌ខ្មៅ មានរូបចតុកោណកែង សង្ស័យជាសារធាតុញៀនញៀន ចំនួន ១៣ គ្រាប់ ទម្ងន់ ៥.៥៩ក្រាមថ្លឺងថ្នាំសុទ្ធ ,ថ្នាំគ្រាប់ ពណ៌បៃតង មានរូបចតុកោណកែងសង្ស័យជាសារធាតុញៀនញៀន ចំនួន ០៨ គ្រាប់ ទម្ងន់ ៣.៤៤ ក្រាមថ្លឺងថ្នាំសុទ្ធ ,ថ្នាំគ្រាប់ ពណ៌ស្វាយ មានអក្ស (RR) សង្ស័យជាសារធាតុញៀនញៀន ចំនួន ២០ គ្រាប់ ទម្ងន់ ៦.២ក្រាមថ្លឺងថ្នាំសុទ្ធ ,ថ្នាំគ្រាប់ ពណ៌ទឹកដោះគោ មានអក្សរ (DIOR) សង្ស័យជាសារធាតុញៀនញៀន ចំនួន ៤៩ គ្រាប់ ទម្ងន់ ១៦.១៧ ក្រាមថ្លឺងថ្នាំសុទ្ធ ,ថ្នាំគ្រាប់ ពណ៌បៃតង មានអក្សរ(FRIMIN5) ជាសារធាតុញៀនញៀន ចំនួន ០៥បន្ទះ ,ថ្នាំគ្រាប់ ពណ៌ក្រហម មានអ្សរ (FRIMIN5) សង្ស័យជាសារធាតុញៀនញៀន ចំនួន ១៥បន្ទះ ,សង្ស័យជាសារធាតុញៀនញៀន ចំនួន ០៣ ថង់ទម្ងន់ ៣.៨២ក្រាមថ្លឹងទាំងសំបក ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ០៥ គ្រឿង ,ម្សៅហ្មត់ សថ្លា សង្ស័យជាសារធាតុញៀនញៀន ចំនួន ២៥ កូនថង់ ទម្ងន់ ១២៣.៣១ ក្រាមថ្លឺងថ្នាំសុទ្ធ ,ថ្នាំគ្រាប់ ពណ៌ការ៉ុត មានអក្សរ WY  ចំនួន ២៥ថង់ ស្មើនឹង ៤៤០គ្រាប់ ទម្ងន់ ៣៩.៦០ក្រាម ថ្លឺងថ្នាំសុទ្ធ ,ថ្នាំគ្រាប់ ពណ៌ក្រហម មានអក្សរ WY  ចំនួន ០៥ថង់ ស្មើនឹង ៥០គ្រាប់ ៤.៥០ក្រាម ថ្លឺងថ្នាំសុទ្ធ ,កាំភ្លើងខ្លី ចំនួន ០២ដើម បង់០២ គ្រាប់ ២២គ្រាប់។១៣-សៀវភៅប៉ាស្ព័រចំនួន ០៤ក្បាល ,អត្តសញ្ញាណប័ណ្ណជនជាតិថៃ ចំនួន ០៣សន្លឹក។១៥ ដបទឹកថ្នាំមានអក្សរ (ALLERGIN) ចំនួន ៥២ដប និងទូរសព្ធដៃ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យជនជាតិថៃទាំង ០៧នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះបណ្តោះអាន្នក្នុងពន្ធនាគារ៕

Tags

Comment