• Today: November 21, 2024

ពលទោផុតលេខលួងលោមប្រពន្ធ ឱ្យលុយធនាគារជាង ៣ម៉ឺនដុល្លារ ថាយកធ្វើដើមទន់ដាំស្វាយចន្ធីគ្រាន់តែលុយភ្លាមៗវេចបង្វិចបាត់ស្រមោលឈឹង

រតនគិរី៖ ស្ត្រីកូនតូចម្នាក់កំពុងរងទុក្ខលំបាកដោយសារជាប់បំណុកធនាគារ ប្រឈមមុខការរឹបអូសដីផ្ទះ និងដីស្រែចំការ ព្រោះតែគ្មានលទ្ធភាពបង់ប្រាក់តាមកាលកំណត់ ដោយសារចាញ់ល្បិចប្តីលួងលោមឱ្យខ្ចីលុយធនាគារថាយកមកធ្វើជាដើមទន់ដាំស្វាយចន្ធី ប៉ុន្តែមានឯណាគ្រាប់បានលុយដល់ដៃបុរសជាប្តីបានវេចបង្វិចរត់គេចបាត់ស្រមោលឈឹងរហូតសព្វថ្ងៃនេះ។

ស្ត្រីមានឈ្មោះ សេវ ផើត អាយុ ២៣ឆ្នាំ ជាជនជាតិដើមភាគតិចច្រាយ រស់នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានរៀបរាប់ទាំងអួលដើមករប្រាប់ក្រុមកាសែតថា ប្តីរបស់គាត់ឈ្មោះ ប៉ូយ ខើត ជាមន្ត្រីយោធានៅអូរពងមាន់ ខេត្តស្ទឹងត្រែង បានឱ្យលួងលោមខ្លួនជាប្រពន្ធយកប្លង់ដី ប្លង់ផ្ទះទៅដាក់បញ្ចាំធនាគារយកលុយជាង ៣ម៉ឺនដុល្លា ដើម្បីដាំដំណាំស្វាយច័ន្ទី ប៉ុន្តែក្រោយពីបំពេញបែបបទឯកសាររួចរាល់ខាងធនាគារបានឱ្យលុយ ៣២ ០០០ដុល្លារ និងបានដកលុយនោះ ចំនួន១២០០ដុល្លារ ដើម្បីជួសជុលបង្កាន់ដៃជណ្តើរផ្ទះ និងសល់ប៉ុន្មានទៀតលោកប្តីវេចយកទៅបាត់អស់រលីងធ្វើឱ្យនាងជាប្រពន្ធលំបាកវេទនាគ្មានប្រាក់បង់ ត្រូវខាងធនាគាររឹមអូសយកដី និងផ្ទះទៀត។នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ ស្ត្រីឈ្មោះ សេវ ផើត បានបញ្ជាក់ថា នាងនិងប្តីបានរៀបចំសែនកាប់ក្របីផឹកស្រា តាមប្រពៃណីរជនជាតិដើមភាគតិចច្រាយ ដោយមានចាស់ទំ បងប្អូនដឹងឮត្រឹមត្រូវក្នុងអំឡុង ឆ្នាំ២០១៦ ដោយបានចំណងដៃកូនស្រីម្នាក់ អាយុ ៣ខួប។ 

ស្ត្រីជនជាតិដើមរូបនោះ បានរៀបរាបថា មុនដំបូងឡើងប្តីលួងលោមដើម្បីឱ្យយកធនាគារប្រាសាក់ត្រឹមតែ ១៥ ០០០ដុល្លារ ដើម្បីយកទៅរៀបចំដាំស្វាយចន្ធី ដល់ពេលរៀបចំឯកសារប្តីស្នើសុំរហូត ៣២ ០០០ដុល្លារ បន្ទាប់ពីបានលុយពីធនាគារយកទៅជួលជុលជណ្តើរផ្ទះ និងដាកបង្កាន់ដៃកូនក្រឡឹងឈើ អស់ចំនួន១ ២០០ប៉ុណ្ណោះ។ ចំពោះលុយដែលសល់ទាំងប៉ុន្មានប្តីយករត់គេចបាត់ជាង ៣ខែកន្លងមកហើយ។

ស្ត្រីខាងលើបានបញ្ជាក់ថា លោកប្តីដែលវេចលុយគេចបាត់ទុកឱ្យប្រពន្ធ និងកូនរងទុកវេទនានោះឈ្មោះ ប៉ូយ ខើត ជាមន្ត្រីយោធាប្រចាំការនៅអូរពងមាន់ មានឋានន្តរស័ក្តិពលបាលទោ អត្តលេខ ២៥០៨៥៥ ផ្នែកបញ្ជូនសារកងអនុសេនាតូចទី១ ចំណុះអនុសេនាធំបញ្ជូនសារ នៃកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១។ ស្ត្រីដដែលបន្តថា ប្លង់ដីដែលបានដាក់នៅធនាគារប្រាសាក់នោះ បង់ដី០៤ប្លង់ រួមប្លង់ដី និងផ្ទះផងដែរ ដោយក្នុងមួយខែត្រូវបង់ប្រមាណ២ ០០០ដុល្លារ។ 

ស្ត្រីខាងលើបានបន្ថែមទៀតថា ដោយសារលទ្ធភាពបង់ឱ្យធនាគារបច្ចុប្បន្នធនាគារប្រាសាក់បានប្តឹងទៅអាជ្ញាធរដើម្បីត្រៀមរឹបហូសដីផ្ទះ និងដីចំការបីរកន្លែងទៀត ហើយពេលនេះនាងគ្មានវិធីដោះស្រាយទេ មានតែរងចាំប្តីត្រឡប់មកវិញ ប៉ុន្តែដូចសង្ឃឹមតិចណាស់មិនដឹងយកលុយទាំងនោះធ្វើអ្វីខ្លះចាយវាយអស់ក៏មិនដឹងដែរ៕

Tags

Comment