• Today: November 21, 2024

ក្រុមយុវជនខេត្តកំពតបានគាំទ្រ និងសាទរចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី


(កំពត) ក្រុមយុវជនខេត្តកំពតនាថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញពីការគាំទ្រ និងសាទរយ៉ាងជ្រាលជ្រៅខ្លាំងរចំពោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
    ពួកគេយល់ឃើញថា ការឡើងកាន់តំណែងរបស់ឯកឧត្តមបណ្ឌិតជាមោទនភាពមួយសម្រាប់យុវជនជំនាន់ក្រោយ ហើយថាប្រទេសនឹងបន្តរីកចម្រើន ល្បីរន្ទឺពាសពេញពិភពលោក។
ក្រុមយុវជនស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញនូវក្តីការគាំទ្រ និងចូលរួមអប់អរសាទរយ៉ាងខ្លាំង ចំពោះ  ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧នេះ ឆ្នាំ២០២៣នេះ ព្រោះពួកគេយល់ឃើញថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាយុវជនឆ្នើមរបស់កម្ពុជា  ដែលមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការបន្តវេនដឹកនាំនាវាកម្ពុជាឲ្យឆ្ពោះទៅរកភាពអភិវឌ្ឍន៍រីកចម្រើន និងល្បីរន្ទឺពាសពេញពិភពលោក។
   ក្រុមយុវជនទាំងនោះបានបញ្ជាក់ថា ការឡើងកាន់តំណែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាមោទនភាពសម្រាប់យុវជនជំនាន់ក្រោយ  ហើយពួកគេជឿជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត យុវជននឹងកាន់តែមានឱកាស និងអាទីភាពក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ។

   ទន្ទឹមជាមួយគ្នានោះដែរ ក្រុមយុវជនខេត្តកំពត ក៏បានស្នើដល់យុវជនទូទាំងប្រទេសត្រូវ បន្តប្រឹងប្រែង អភិវឌ្ឍន៍សមត្ថភាព និងបន្តចូលរួមក្នុងសកម្មភាពសង្គមនានា ដើម្បីបង្ហាញថា យុវជនជាមានឆន្ទៈ មានសមត្ថភាព ជាទំពាងស្នងឬស្សី ដូចជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាគំរូស្រាប់។
   សម្រាប់ខេត្តកំពត ក្រុមយុវជនបានចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមជាច្រើន និងគ្រប់កាលៈទេសៈទាំងអស់ មិនថានៅពេលមានគ្រោះមហន្តរាយធម្មជាតិ ឬពេលមានព្រឹត្តិការណ៍សំខាន់ៗ ដូចជាស៊ីហ្គេម និងការបោះឆ្នោតនាពេលថ្មីៗនេះជាដើម គឺយុវជនត្រូវបានផ្តល់ឱកាស និងបានចូលរួមចំណែកយ៉ាងសំខាន់ផងដែរ។(សឹង រ៉ាត់)


Tags

Comment