• Today: November 03, 2024

ព័ត៌មានលម្អិត៖ ករណីអគ្គិភ័យឆាបឆេះហាងខារ៉ាអូខេ និងសណ្ឋាគារ យីហោ «6969 ឃីស» ក្នុងសង្កាត់ផ្សារដេប៉ូទី១ សម្លាប់មនុស្ស ចំនូន ០៨នាក់ ដោយឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖​ ករណីអគ្គិភ័យឆាបឆេះហាងការ៉ាអូខេ និងសណ្ឋាគារ យីហោ «6969 ឃីស» បានសម្លាប់មនុស្សប្រុស ស្រី ចំនួន ០៨នាក់ ក្នុងសង្កាត់ផ្សារដេប៉ូទី១នោះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ 

ករណីអគ្គិភ័យកើតឡើង នៅវេលាម៉ោង​ ៥និង១០នាទីល្ងាច ថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២៣ កន្លងទៅ ហាងខារ៉ាអូខេ​ និងសណ្ឋាគារ​ យីហោ​ ​6969 ឃីស​ អ៉ិនធេីធេនមិន​ ឯ.ក មានទីតាំងសិ្ថតនៅចំណុច ផ្លូវ២០៦ ក្រុម៤៤​ ភូមិ១០​ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅជាន់ទី៥​ នៃអគារនោះ។ 

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានឲ្យដឹងថា ករណីគ្រោះ​អគ្គិភ័យដែលឆាបឆេះខារ៉ាអូខេ​ និងសណ្ឋាគារ​ យីហោ​ ​«6969 ឃីស​» អ៉ិនធេីធេនមិន​ ឯ.ក នៅជាន់ទី៥​ ខាងលេីនេះ​ មូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី​។ 

ចំពោះការខួតខាតគិតត្រឹមថ្ងៃទី០២ ខែកក្កដា ធ្វើឲ្យខូចខាតឆេះខូចខាតសម្ភារៈមួយចំនួន​ បណ្តាលឲ្យមនុស្សចំនួន ០៨នាក់ ស្លាប់​ ក្នុងស្រី​ចំនួន​ ០១នាក់​ ,​ភេទទី៣​ ចំនួន​ ០២នាក់​។ 

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានប្រាប់ឲ្យដឹងថា​ ប្រជាពលរដ្ឋ បានរាយការណ៍មកកាន់លេខទូរស័ព្ទ​ Hotline របស់ការិយាល័យ​ ថា​មានករណីអគ្គិភ័យកំពុងឆាបឆេះខារ៉ាអូខេ​ និងសណ្ឋាគារ​ យីហោ​ ​«6969 ឃីស​» អ៉ិនធេីធេនមិន​ ឯ.ក​ យ៉ាងសន្ធោសន្ធៅ​ ភ្លាមៗនោះ​ លោកក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ​ ធ្វេីការចេញជួយអន្តរាគមន៍ភ្លាមៗ។ ក្នុងប្រតិបត្តិការខាងលេី​នេះ​ ដោយសារតែស្ថានភាពទីតាំងខារ៉ាអូខេ​ និងសណ្ឋាគារ​ មានផលលំបាក​ជាច្រេីន​ ក្នុងការជួយសង្គ្រោះដែលជាកត្តាធ្វើឲ្យមន្ត្រីជំនាញពិបាកនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ​។ 

លោកបន្តទៀតថា ជាក់ស្ដែង​នៅក្នុងរង្វង់ប្រតិបត្តិការដោយសារតែស្ថានភាពខាងក្នុងមានផ្សែងជាតិពុលខ្លាំង​ ពិបាកក្នុងការចូលជួយសង្គ្រោះមនុស្សយ៉ាងខ្លាំងទោះបីកម្លាំងសមត្ថកិច្ចជំនាញខិតខំជួយសង្គ្រោះអស់លទ្ធភាពទោះស្ថានភាពខាងក្នុងពិបាក​ដោយប្រើប្រាស់បំពង់ខ្យល់អុកស៊ីសែន​ ហៅកាត់ថា​ (SCBA)​ ក្នុងប្រតិបត្តិការនេះផងដែរ។ 

ករណីនេះកម្លាំងសមត្ថកិច្ចជំនាញធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង​ ៨និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល និងបាញ់ទឹកពន្លត់បានទាំងស្រុងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ១១២ គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន​ ២២គ្រឿង ប្រើប្រាស់ទឹកអស់​ ៨៨ឡាន​ ស្មេីរនឹង​ ៣៥២ម៉ែត្រ​គូប ,​ រថយន្តជំនួយមកពីទីក្រុងអូឡាំព្យា​ ចំនួន​ ០២ គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០៦ឡាន​ ស្មេីរនឹង​ ២៤ម៉ែត្រគូប ,​ ទីក្រុងជ្រោយចង្វារ​ ចំនួន​ ០៥ គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១៥ឡាន​ ស្មេីរនឹង​ ៦០ម៉ែត្រគូប​ និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០៣ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប៕

Tags

Comment