កំពង់ឆ្នាំង៖ ត្រីឆ្តោរដែលចិញ្ចឹមនៅក្នុងស្រះប្រមាណ ២០តោន បានងាប់ក្នុងរយៈពេល២-៣ ថ្ងៃកន្លងមកនេះ ដោយសាររលកកំដៅដែលបានកើតជារៀងរាល់ថ្ងៃ ស្ថិតក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។
លោក ឃឹម ឡុង អ្នកចិញ្ចឹមត្រី និងជាមន្ត្រីជលផល បានប្រាប់កាសែត នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នេះថា ស្រះចិញ្ចឹមត្រីរបស់លោកមាន ១២ស្រះតូច ធំដែលមានទំហំ ១ហិកតា៤០អារដែលចិញ្ចឹមត្រីឆ្តោរ ត្រីប្រា ត្រីពោរ ត្រីឆ្ពិន និងត្រីព្រួល បានងាប់អណ្តែតពេញផ្ទៃស្រះដោយសារកំដៅថ្ងៃខ្លាំងពេក។
លោក ឃឹមឡុង បានបន្តថា ដោយសារអាកាសធាតុក្តៅខ្លាំងត្រីនៅក្នុងស្រះ ដែលត្រីមួយក្បាលៗមានទម្ងន់ពី៧ទៅ៨ខាំ បានងាប់អស់ប្រមាណ ២០ តោនហើយ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមេសានេះ នឹងបើរលកកំដៅនៅតែក្តៅខ្លាំងនោះត្រីអាចនឹងងាប់ជាបន្តទៀត។
ប្រសិនត្រីនៅតែបន្តងាប់បែបនេះ ពិតជាត្រូវខាតបង់ប្រាក់កាសទាំងដើមទាំងចុងកាន់តែធ្ងន់ធ្ងរមិនខានឡើយ៕
Comment