កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា មន្ត្រីនាយកដ្ឋានទាំង៥ និងស្ថាប័នពាក់ព័ន្ធមួយចំនួនសរុបចំនួន ៥១នាក់។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្រ្តីបុគ្គលិកទាំងអស់ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងការជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ក៏ដូចជាការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ដែលជាក្រុមការងារពាក់ព័ន្ធនឹងការរៀបចំមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧នេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានឱ្យដឹងទៀតថា នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំលើកដំបូងនេះ គឺមានការប្រកាសសេចក្តីសម្រេច ស្តីពីការចាត់តាំងគណៈកម្មការ និងអនុគណៈកម្មការ រៀបចំមហាសន្និបាត កាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដែលនៅក្នុងនោះ គឺមានសមាសភាព ដែលបានចូលរួមមកពីគ្រប់មជ្ឈដ្ឋានដែលពាក់ព័ន្ធ ដើម្បីរៀបចំមហាសន្និបាតនាពេលខាងមុខ។
កិច្ចប្រជុំមានការចូលរួមយ៉ាងផុសផុល និងមានការលើកនូវយោបល់ ក៏ដូចការផ្លាស់ប្តូរ ចំណុចមួយចំនួននៃនីតិវិធី ក៏ដូចជាដំណើរនៃរបៀបវារៈសម្រាប់មហាសន្និបាត នៅថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានរាយការណ៍ពីចំណុចសំខាន់របាយការណ៍របស់គណៈកម្មការ និងអនុគណៈកម្មការទាំង៤ ដើម្បីយល់ពីភារកិច្ចដែលខ្លួនត្រូវបំពេញសម្រាប់មហាសន្និបាត និងរាយការណ៍ចំណុចសំខាន់អំពីរបាយការណ៍កិច្ចប្រជុំលើកទី១កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។
ទន្ទឹមនឹងនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានស្នើដល់ក្រុមការងារធ្វើការកែសម្រួលឱ្យមានលក្ខណៈ សមស្រប ទៅតាមលក្ខន្តិកៈរបស់កាកបាទក្រហមកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព ក៏ដូចជាយុត្តិធម៌ ទៅតាមគន្លងរបស់កាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានស្នើសុំឱ្យក្រុមការងារពិនិត្យទៅតាមលក្ខន្តិកៈ ក៏ដូចជានីតិវិធីឱ្យសមស្របទៅតាមចរន្តនៃលក្ខណៈរបស់ជាតិ-អន្តរជាតិ ដើម្បីឲ្យដំណើរការមហាសន្និបាតនេះ ប្រកបដោយតម្លាភាព និងការប្រកាន់ខ្ជាប់ទៅតាមលក្ខន្តិកៈដែលបានចែងនៅក្នុងសៀវភៅលក្ខន្តិកៈ របស់កាកបាទក្រហមកម្ពុជា។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ គឺមានមតិយោបល់ល្អៗ និងមានការឯកភាពមតិរួមមួយ ក៏ដូចជាដាក់ស្នើរសុំការអនុម័តនូវការងារមួយចំនួន ហើយអគ្គលេខាធិការរដ្ឋាននឹងចំរបៀបវារៈឡើងវិញដើម្បីឲ្យដំណើរមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ នាពេលខាងមុខប្រកបទៅដោយភាពរលូន៕

Comment