• Today: November 21, 2024

រថយន្តឡិចស៊ីសបុកម៉ូតូស្គូពីនៅត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យស្ត្រីជាម្ចាស់ម៉ូតូរងរបួសធ្ងន់


ភ្នំពេញ៖  ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១៩៩កែងផ្លូវលេខ៣៤០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង  រថយន្តឡិចស៊ីសRX៣៥០ បានបេីកលឿនជ្រុលទៅបុកម៉ូតូស្គូពីអូសពីក្រោមរថយន្តជាច្រើនម៉ែត្របណ្តាលឱ្យស្ត្រីអ្នកជិះម៉ូតូរងរបួសធ្ងន់  ។ 


  តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IG 8669 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣០ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួនក៏ស្រាប់តែមានបុរសម្នាក់បានបេីករថយន្តម៉ាកឡិចស៊ីស RX៣៥០ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-0032 បេីកតាមបណ្ដោយផ្លូវលេខ ១៩៩ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូអូសពីក្រោមរថយន្តប្រហែលជា៣០ម៉ែត្រធ្វើអោយស្ត្រីជាអ្នកជិះម៉ូតូរងរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះគ្លីនិកឯកជនយកទៅសង្គ្រោះភ្លាមៗ។ 
ក្រោយពេលកេីតហេតុ ដោយសារតែមិនមានដំណោះស្រាយ ទើបមធ្យោបាយទាំង២គ្រឿងរួមទាំងអ្នកបេីកបរត្រូវបានបញ្ជូនទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងយកទៅរក្សាទុកដេីម្បីរង់ចាំដំណោះស្រាយ ៕

Tags

Comment