• Today: November 21, 2024

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន


កោះកុង៖ លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង អញ្ចើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។ 


ពិធីបិទបំប៉នគ្រូបង្គោលការងារអប់នយោបាយចិត្តសាស្រ្ត ប្រចាំឆមាស១ ឆ្នាំ២០២៣ ក្នុងពិធីនេះដែរ ឧទ្ទេសនាមដោយលោក វរសេនីយ៍ឯក វ៉ា ស៊ិនភិរិទ្ធ មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណ: ដែលមានសមាសភាពចូលរួមមាន ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ នាយការិយាល័យចំណុះបញ្ជាការដ្ឋាន យោធិនជានាយ-នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុង និងសិក្ខាកាមសរុប ចំនួន៤៨នាក់។ 
លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការផ្តាំផ្ញើដល់យោធិនជានាយ-នាយរងអាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ជាពិសេសប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងយីយាពីគ្រប់មជ្ឈដ្ឋានដែលមានគោលបំណងធ្វើបដិវត្តន៍គ្រប់រូបភាព៕

Tags

Comment