• Today: November 21, 2024

ថ្លើមធំមែន! បញ្ជូនខ្លួនមន្ត្រីកងរាជអាវុធហត្ថក្លែងក្លាយ ចំនួន០២នាក់ ដែលចាប់ឆែកពលរដ្ឋពេលយប់ៗ ដើម្បីជំរិតទាលុយត្រូវបញ្ជូនទៅតុលាការ


ភ្នំពេញ៖ ជនសង្ស័យចំនួន០២នាក់ ដែលក្លែងខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ ធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋតាមដងផ្លូវពេលយប់ៗ ដើម្បីជំរិតទាលុយ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់កសាងសំណុំរឿងបញ្ជូនខ្លួនទៅតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់តាមនិតិវិធីច្បាប់។ 


មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យដែលក្លែងជាមន្ត្រីប៉េអឹមមានឈ្មោះ ពេជ្រ និវត្តន៍ ភេទប្រុស អាយុ ៣៨ឆ្នាំ ជាជនស៊ីវិល មានមុខរបបមិនពិតប្រាកដ ត្រូវបានចាប់ខ្លួន និងបក្ខពួកម្នាក់ទៀត ឈ្មោះ កី បច្ចុប្បន្នបានគេចខ្លួនបាត់។ 
ជាមួយគ្នានោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេះ រឹបអូសយកវត្ថុតាង រួមមាន៖ ឯកសណ្ឋានយោធាប៉ារ៉ា ០១កំប្លេ ,ឯកសណ្ឋានអាវុធហត្ថ ០២កំប្លេ ,អាវកាក់អាវុធហត្ថ ០១, ស្លាកលោហ្គោអាវុធហត្ថ០១ , ស្បែកជើងកវែង ០១គូ, ស្រោមកាំភ្លើង ០២, ស័ក្កិស្មា ០២គូ, មួកប៉េរ៉េ ០២, ត្រាឈ្មោះ០៤ ,តាំប៉ុង០២ ,រូបថតតូចធំ ០២សន្លឹក ,មេដាយ០១ ,កាបូបប៉ារ៉ា ០១, ម៉ូតូចំនួន០១គ្រឿង ម៉ាក ណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា ០.០០០០ ,ទូរស័ព្ទដៃ ចំនួន០២គ្រឿង ,និងស្លាកកងរាជអាវុហត្ថ ០១ផ្ទាំងផងដែរ។ 
ជនសង្ស័យបានឆ្លើយសារភាពថា "ខ្លួនពិតជាបានក្លែងបន្លំឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថ និងយោធាពិតប្រាកដមែន ដើម្បីធ្វើសកម្មភាពឃាត់ប្រជាពលរដ្ឋតាមផ្លូវ ឆែករកគ្រឿងញៀន និង គំរាមកំហែងជំរិតទារប្រាក់"។ 
សូមជម្រាបថា កាលពីវេលាម៉ោងប្រមាណ ១២យប់នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បុរសជាជនស៊ីវិល ចំនួន០២នាក់ ជិះម៉ូតូ ០១គ្រឿង ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋស្វែងរកគ្រឿងញៀន នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខត្រូវបានបង្ហោះផ្សព្វផ្សាយពេញបណ្តាញសង្គម។ 
ក្រោយពីផ្ទុះការរិះគន់ករណីនេះ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ និងកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុច ផ្ទះលេខ១៦៥ ផ្លូវលំ ក្រុម០៧ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងថ្លើមធំហ៊ានលើកស្លាក មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង។ 
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Tags

Comment