ភ្នំពេញ៖ នារីដ៏ស្រស់ស្អាតម្នាក់បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ដែលមានដំណែងជាអនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាបានរំលោភលើសេចក្តីទុកចិត្ត ដោយពឹងពាក់ឲ្យរត់ការធ្វើប្លង់ដី ប៉ុន្តែបែរជាយកឯកសារទៅលួចធ្វើកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ។
ក្នុងពេលថ្មីៗនេះ មានការបែកធ្លាយនូវឃ្លីបវីដេអូរស្រីស្អាតម្នាក់ និងបុរសម្នាក់ ប្រតាយប្រតប់គ្នាដោយភាគីខាងស្រីទាមទាយកឯកសារដីធ្លីមកវិញ និងត្រូវដោះស្រាយគ្នាឲ្យបានដាច់ស្រឡះរឿងរ៉ាវយកឯកសារទៅរត់ការធ្វើប្លង់ដី ប៉ុន្តែបែរជាស៊ីដាច់ធ្វើប្លង់ដីយកខ្លួនឯងទាំងបំពាល ព្រមទាំងចោទជនរងគ្រោះម្ចាស់ពិតប្រាកដថាជាអ្នកលួចដីទៅវិញ។
តាមប្រភពព័ត៌មានជាក់លាក់ បានឲ្យដឹងថា នារីដ៏ស្រស់ស្អាតព្យាយាមចាប់បុរសម្នាក់ និងមានមនុស្សម្នាក់ទៀតមករារាំងដើម្បីរំដោះចេញមានឈ្មោះ អាន សូនីតា ជាម្ចាស់ និងបានស្គាល់រាប់អានគ្នាជាមួយឈ្មោះ សៅ វណ្ណសិរីវុធ មានមុខងារ ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានរត់បាតជើងសព្រាតមិនងាយក្រោយឡើយ។
លោក សៅ វណ្ណសិរីវុធ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងទៅអ្នកស្រីបានពឹងពាក់ឲ្យរត់ការធ្វើប្លង់ដី ប៉ុន្តែក្រោយពេលប្រគល់ឯកសារពាក់ព័ន្ធសព្វគ្រប់បែរជាលួចសុីដាច់ប្លង់យកធ្វើជាកម្មសិទ្ឌផ្ទាល់ខ្លួន។ នេះបើតាមការបញ្ចាក់របស់អ្នកស្រី អាន សូនីតា ប្រាប់បណ្តាញសារព័ត៌នៅក្នុងស្រុក។
តាមវិដេអូបែកធ្លាយលើបណ្តាញសង្គម បានបង្ហាញថា «លោក សៅ វណ្ណសិរីវុធ អនុរដ្ឋលេខាធិការ និងអ្នកស្រី អាន សូនីតា បានជួបមុខគ្នា ហើយអ្នកស្រីបានសុំព្រមទាំងទាយកឯកសារប្លង់ដីមកវិញ ស្រាប់តែលោកមិននិយាយអ្វីនោះទេ គឺប្រឹងគេចមុខរត់យករួចខ្លួនតែម្តង»។
ពាក់ព័ន្ធរឿងរ៉ាវដ៏កក្រើកលើបណ្តាញសង្គមនេះ រវាងនារីស្រស់ស្អាត អាន សូនីតា និងលោក សៅ វណ្ណសិរីវុធ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ មហាជនកំពុងតែតាមមើលថា ជុំវិញរឿងទំនាស់រត់ការធ្វើប្លង់ដីនេះយើងមិនដឹងភាគីមួយណាអ្នកខុសភាគីមួយណាត្រូវឡើយ៕

Comment