• Today: December 03, 2024

កុងត្រួលជជុំរបស់ក្រុមមន្ត្រីគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ នៅផ្លូវជាតិលេខលេខ៧ រងការរិះគន់ថា ចងអង្រឹកដេកចាំប្រមូលលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលនាំចូលមកពីប្រទេសវៀតណាម ដាក់ហោប៉ៅយ៉ាងរំភើយ

ត្បូងឃ្មុំ៖ ស្នាក់ការរបស់ក្រុមមន្ត្រីគយ និងរដ្ឋាករមួយកន្លែងគ្មានស្លាកយីហោ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងរងការរិះគន់ពីមហាជនយ៉ាងខ្លាំង ព្រោះទីតាំងនេះបានក្លាយទៅជាកុងត្រួលជជុះដុះស្លែររាប់ឆ្នាំទៅហើយ ដោយមន្ត្រីគយប្រចាំទីនោះដាក់រថយន្តចាំប្រដេញចាប់រថយន្តតូចធំទាំងឡាយណាដែលហ៊ានថ្លើមធំបើករំលងមិនចូលបង់លុយថ្លៃបាយទឹកឱ្យពួកគេទេនោះ។

 តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ក្រុមមន្ត្រីគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ មួយកន្លែងនេះ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែមិនលើកស្លាកត្រឹមត្រូវតាមច្បាប់ ឬសារាចរណ៍ណែនាំរបស់ថ្នាក់លើឡើង គ្រាន់តែជួលទីតាំងធ្វើជាស្នាក់ការចងអង្រឹង និងបញ្ឈរថយន្តពីរបាំងមានបិទឡូហ្គោអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ០១គ្រឿង ប្រចាំការ២៤ម៉ោង និងរថយន្តជិះផ្ទាល់របស់ក្រុមមន្ត្រីគយប្រមាណ ៣ទៅ៦គ្រឿងទៀត។ សេចក្តីរាយការណ៍ដដែល បានបន្ថែមទៀតថា ក្រុមមន្ត្រីគយនៅផ្លូវជាតិលេខ៧ ក្នុងឃុំក្រែក ស្រុកពញាក្រែកនេះ ពួកគេដេកយោងអង្រឹងចាំប្រមូលលុយពីក្រុមក្រុមរថយន្តដឹកទំនិញគ្រប់ប្រភេទដែលនាំចូលមកពីប្រទេសវៀតណាម ដោយឆ្លងដែនកាត់មុខស្នាក់មិនឱ្យរំលងឡើយ ប្រសិនបើថ្លើមធំហ៊ានបើកហួសពួកគេបញ្ចេញរថយន្តប្រដេញភ្លាមចាប់បានដឹកតែធ្ងន់ករពិន័យធ្ងន់កមិនខាន។

 ក្រុមអ្នករកស៊ីដឹកទំនិញនាំចូលមកពីប្រទេសវៀតណាម ដឹកតាមរថយន្តសាំយ៉ុង បានខ្សឹបប្រាប់កាសែតថា ក្នុងរថយន្តសាំយ៉ុង ០១គ្រឿង ត្រូវក្រុមមន្ត្រីគយ និងរដ្ឋាករប្រចាំស្នាក់ជជុះគ្នាស្លាកនេះ តម្រូវឱ្យបង់ចាប់ ១០ម៉ឺនរៀល ហូតដល់១លានរៀល តាមដឹកតិច ឬច្រើន ហើយក្នុងមួយថ្ងៃមានរថយន្តមិនតិចនោះទេ ចូលបង់លុយឱ្យមន្ត្រីគយឈរជើងចំណុចនេះ ដោយគ្មានចេញវិក័យបត្រឡើយ។ ក្រុមអ្នករកស៊ីដឹកទំនិញពីវៀតណាម បានបង្ហើបទៀតថា រាល់ទំនិញដែលពួកគាត់ដឹកនេះ ពេលឆ្លងមកពីប្រទេសវៀតណាម បានបង់ពន្ធនៅព្រំដែនរួ ប៉ុន្តែមិនដឹងហេតុអ្វីត្រូវក្រុមគយនៅមិនឆ្ងាយពីមន្ត្រីគយព្រំដែនប៉ុន្មាន ១កន្លែងទៀត គេងយោលអង្រឹងចាំយកលុយដាក់ហោប៉ៅយ៉ាងត្រជាក់ល្ហឹមបែបនេះ។ 

 ក្រុមមន្ត្រីគយ និងរដ្ឋាករ ដែលដាក់ប៉ុស្តិ៍ជជុះរឹងនមាំចងអង្រឹងដេកចាំប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាននេះ មានបទបញ្ជាពីអគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឬយ៉ាងណាទេប៉ុន្តែក្នុងមួយថ្ងៃមូលលុយបានពីក្រុមរថយន្តដឹកទំនិញមកពីប្រទេសវៀតណាមរាប់សិបលានរៀល ដែលគ្មានចេញវិក័យបត្រនោះឡើយ ដូច្នេះប្រាក់ដែលប្រមូលបានចូលរដ្ឋទេ គឺចូលហោប៉ៅក្រុមមន្ត្រីពុករលួយច្រើនជាង។

 ប្រជាពលរដ្ឋ សំណូមពរដល់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរចាត់ក្រុមអធិការកិច្ចចុះពិនិត្យសកម្មភាពមិនប្រក្រតីរបស់ក្រុមមន្ត្រីគយដែលឈរជើងនៅផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនេះផង ព្រោះធ្វើឱប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកស៊ីជាពិសេសឈ្លាតកឹបកេងចំណូលរដ្ឋតាមរយៈប្រមូលលុយគ្មានចេញវិក័យបត្រតែម្តង។

 ពាក់ព័ន្ធការរិះគន់ខាងលើ អង្គភាពយើងមិនអាចស្វែងរកការបកស្រាយបំភ្លឺបន្ថែម ពីក្រុមមន្ត្រីគយ និងរដ្ឋាករប្រចាំស្នាក់ការជជុះនោះបានឡើយ ព្រោះគ្មានលេខដើម្បីទំនាក់ទំនង៕

Tags

Comment