• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សម្តេចគោរពការសម្រេចរបស់ជាជនថៃ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រាតេសថៃ និងត្រៀមខ្លួនធ្វើការជាមួយទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ»

ភ្នំពេញ៖ សម្តេចតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នូវគោលជំហរយ៉ាងច្បាស់លាស់ថា «សម្តេចមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ យើងគោរពការសម្រេចរបស់ប្រជាជនថៃ និងត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ»។ 

ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ចង់ប្រាប់ទៅពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជា រាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាព ធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដ៍ទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផងឲ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញនូវសារនយោបាយ ដោយបញ្ជាក់សារជាថ្មីថា ល្ងាចម្សិលម៉ិញខ្ញុំបានបង្ហោះសារមួយដែលមានន័យថា «ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថា ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ»។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត ២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ»។ 

សម្តេចតេជោ ហ៊ុន សែន «ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជា ថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក»។ 

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ក្រោយខ្ញុំបង្ហោះមានបងប្អូនថៃចូលមក Comment ជាភាសារថៃយ៉ាងច្រើនដែលខ្ញុំមិនយល់ដោយមិនចេះអានភាសារថៃ»។ 

នៅទីនេះសម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់សារជាថ្មីថា៖ 

១- សម្តេចតេជោមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។ 

២- សម្តេចតេជោគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រេកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។ 

៣- សម្តេចត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។

៤- ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដ៍ទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឲ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ៕

Tags

Comment