• Today: November 21, 2024

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យប្រធានសមាគនសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ ដឹកនាំសមាជិ សមាជិការ ចូលជូបសំណេះសំណាល និងសម្តែងការគួរសម ក្នុងឱកាសចូលឆ្នាំថ្មី

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ  កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យប្រធានសមាគម អេឡិចត្រូនិច អឹម អេស ជេ ដឹកនាំក្រុមការងារសមាជិក សមាជិការ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នងឱកាសអបអរសារទពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ។

នាឱកាសនេះ ដ៏មានមានតម្លៃនោះ ឯកឧត្តម ម៉េង សោភ័ណ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ បានអនុញ្ញាតជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពីសមិទ្ធផល និងការអភិវឌ្ឍន៍ រីកចម្រើនរបស់សមាគមដែលបានរួមចំណែកបណ្តុះបណ្តាលបងប្អូនក្រុមអ្នកសារព័ត៌មាន រាប់រយនាក់ ជាពិសេសក៏បានចូលរូមក្នុងកិច្ចការងារសង្គមផងដែរ។ 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រនូវសមកម្មភាពនានារបស់សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ ដែលបានរួមចំណែកលើស្ទួយវិស័យសេរីសារព័ត៌មាននៅកម្ពុជា ជាពិសេសក្នុងកិច្ចការងារជួយសង្គមតែម្ត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្ត និងជម្រុញបន្ថែមដល់សមាគមក្នុងកិច្ចការងារពង្រឹងវិស័យសារព័ត៌មាន ដែលជាផ្នែកមួយក្នុងការងារជួយសង្គមជាតិយើង។

សម្រាប់ឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម ម៉េង សោភ័ណ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ បាននាំយកនូវអង្ករ ចំនួន២តោន និងទឹកសុទ្ធ៥០កេសផងដែរ៕

Tags

Comment