• Today: November 21, 2024

ក្មេងប្រុសម្នាក់ដើរទាក់ជើងនឹងអង្រឹងធ្លាក់ពីលើគ្រែបណ្តាលអោយបាក់កស្លាប់


  ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីក្មេងប្រុសម្នាក់ដើរទាក់ជើងនឹងអង្រឹងបណ្តាលអោយធ្លាក់ពីលើគ្រែបាក់កស្លាប់យ៉ាងអាណោចអាធ័ម។


  សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាក្មេងប្រុសរងគ្រោះឈ្មោះ ពយ ចាន់ថាត់  អាយុ១៤ឆ្នាំ រស់នៅក្នុងក្រុមទី០៣ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
  ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងផ្នែកជំនាញកោសល្យវិច័យ សហការជាមួយប្រធានមណ្ឌលសុខភាពព្រែកជីក បានចុះទៅពិនិត្យសព ហើយតាមការបំភ្លឺពីម្តាយសពបញ្ជាក់ថា កូនរបស់គាត់ពិតជាដើរទាក់ជើងនឹងអង្រឹងធ្លាក់ពីលើគ្រែបណ្តាលអោយបាក់កស្លាប់ពិតប្រាកដមែន។ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

Tags

Comment