• Today: September 17, 2024

ចាប់បានស៊ុតមាន់៥២.០០០គ្រាប់ ពីវៀតណាម តាមច្រកម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង

 

ភ្នំពេញ៖ នៅវេលាម៉ោង១៣ និង២០នាទីរសៀល នាថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២៣ ក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទ ល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ឃាត់រថយន្ត១គ្រឿង ម៉ាកKIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ១តោន ស្លាកលេខភ្នំពេញ២BO-0048 ពណ៌ស ដឹកស៊ុតមាន់ចំនួន១៣០កញ្ចែង ស្មើនឹង៥២.០០០គ្រាប់ ដែលបាននាំចូលមកពីប្រទេសវៀតណាម តាមច្រកម៉ឺនជ័យ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ។ 

តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកពងមាន់បានឱ្យដឹងថាពងមាន់ទាំងនេះនឹងត្រូវដឹកមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុអញ្ញាតអ្វីទាំងអស់។ 

គួរបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចឃាត់ចាប់រថយន្តដឹកពងមាន់ទាំងអស់នេះនៅលើផ្លូវជាតិលេខ១ ចំណុចភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕

Tags

Comment