• Today: November 21, 2024

យុវជនថ្នាល នៃសហព័ន្ធខ្មែរកីឡាហែលទឹក ០២រូប ប្តេជ្ញាប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជូនកីឡាករ ចំនូន ០៤រូប កីឡាការិនី ០១រូប និងគ្រូបង្វឹក ០២រូប ទៅហ្វឹកហាត់​បំពាក់បំប៉ន​សមត្ថភាពនៅប្រទេសចិន រយៈពេល​៩០ថ្ងៃ។ ក្នុងនោះយុវជនថ្នាលនៃសហព័ន្ធខ្មែរកីឡាហែលទឹក ០២រូប បានប្តេជ្ញាប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាពឱ្យបានខ្លាំងទ្វេរដង នៅប្រទេសចិន ដើម្បីត្រៀមខ្លួន​ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។ 

នៅប្រលានយន្តអន្តរជាតិភ្នំពេញ កុមារា ហែម ថុនពុទ្ធាវង្ស និយាយទាំងអារម្មណ៍ភ័យអរថា «ខ្ញុំសប្បាយចិត្តតែក៏មានអារម្មណ៍ថាភ័យតិចៗដែរ តែសប្បាយច្រើនជាងភ័យ ព្រោះខ្ញុំចាញ់ធាតុត្រជាក់»។ កុមារារូបនេះ រូបគេប្តេជ្ញាថានឹងខិតខំស្តាប់គ្រូ និងព្យាយាមហ្វឹកហាត់ឱ្យបានខ្លាំងដើម្បីប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ ឆ្នាំ២០២៥ខាងមុខនេះ។ 

ចំណែកយុវជនថ្នាលវ័យ ១៤ឆ្នាំ កុមារា លឹម សុខរក្សា នីយាយថា៖ «ខ្ញុំមានអារម្មណ៍ថា​សប្បាយ​ចិត្តហើយ ដាក់ គោលដៅខំប្រឹងហ្វឹកហាត់ដើម្បី ស៊ីហ្គេម ២០២៥ នៅប្រទេសថៃនេះដែរ»៕ ដកស្រង់ពី NOCC

Tags

Comment