ព្រះវិហារ៖ ទីបំផុតបុរសជាឃាតករដែលសម្លាប់កាត់ក្បាលនារីបម្រើការងារនៅកាស៊ីណូមួយ ក្នុងក្រុងបាវិត បានព្យាយាមរត់គេចខ្លួនដល់ស្រុកឆែប ខេត្តព្រះវិហារ និងបានលេចថ្នាំប៉ុនប៉ងសម្លាប់ខ្លួនមិនបានសម្រេច ត្រូវកម្លាំងនគរបាលឃាត់ខ្លួន និងសង្គ្រោះបន្ទាន់។
សេចក្តីរាយការណ៍ពីខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡោ គង់ហួរ ភេទប្រុស អាយុ ៤១ឆ្នាំ មានស្រុកកំណើត សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្ន មានទីលំនៅផ្ទះលេខ ២N ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជួយ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនខណៈពេលជនល្មើសបានព្យាយាមលេបថ្នាំពុលប៉ុនប៉ងខ្លួន ស្ថិតក្នុងផ្ទះសំណាក់មួយ ក្នុងខេត្តព្រះវិហារហើយពេលកំពុងសង្គ្រោះបន្ទាន់ផងដែរ។
តាមប្រភពព័ត៌មាន បានឱ្យដឹងទៀតថា ជនល្មើសត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះបន្ទាប់ពីបានលេបថ្នាំសម្លាប់ខ្លួនក្នុងផ្ទះសំណាក់មួយ ក្នុងស្រុកឆែប ខេត្តព្រះវិហារ នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២០ ខែមេសា ប៉ុន្តែមិនទាន់អាចសាកសួរចម្លើយបាននៅឡើងទេ គឺកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ហើយពេលនេះសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះវិហារ បានប្រគល់ជួនស្នងការនគរបាលខេត្តស្វាយរៀង និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីមានវិធានបន្តទៀត។
តាមស្នាមសាក់នៅលើដៃរបស់ជនល្មើសឈ្មោះ ឡោ គង់ហួរ បានសាក់ឈ្មោះនារីរងគ្រោះ និងឈ្មោះ «HOUR &MEY 25 03 2023»ទៀតផង។ ករណីនេះកម្លាំងនគរបាលអធិការស្រុកឆែបបានសហការជាមួយមន្ត្រីជំនាញចុះឃាត់ខ្លួនជនសង្ស័យក្រោយពេលព្យាយាមផឹកថ្នាំពុលប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែត្រូវម្ចាស់សំណាក់ដឹងទាន់ពេលវេលា និងបានរាយការណ៍ជួនសមត្ថកិច្ចខេត្តមកពិនិត្យ និងបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។
តាមក្រុមគ្រួសារនារីរងគ្រោះបានថ្លែងប្រាប់លើបណ្តាញសង្គម នៅយប់ថ្ងៃទី២០ ខែមេសានេះថា កូនស្រី និងជនដៃដល់មានទំនាក់ទំនងស្នេហាជាមួយ ប៉ុន្តែដោយសារមានជនទី៣ មកជ្រៀតជ្រែកទើបកូនស្រី របស់គាត់បានព្យាយាមគេច និងសុំជនដៃដល់ជាឃាតកចែកផ្លូវគ្នា ប៉ុន្តែជនសង្ស័យមិនព្រមបែក ព្រោះអីគាត់ស្រលាញ់កូនស្រីគាត់ខ្លាំង និងនៅមុនពេលស្លាប់កូនស្រីរបស់គាត់បានសសេរសារប្រាប់គាត់ជាបន្តបន្ទាប់ថា «បើខ្លួនគេស្លាប់នៅកន្លែងណាក៏ដោយ សូមឪពុកម្តាយ កុំយកសាកសពកូន ចូលផ្ទៃឲ្យសោះគឺយកទៅធ្វើបុណ្យទៅឯវត្ត ព្រោះគេជាមនុស្សចង្រៃ»។ នាងបានការសសេរសារផ្តាំបែបនេះ ដោយសារកូនស្រីគាត់តែងតែប្រាប់ថា «បុរសជាសង្សាតែងតែធ្វើការគំរាមរកសម្លាប់នាងរហូត»។
តាមសម្តីក្រុមគ្រួសារករណីឃាតកម្មលើកូនស្រីរបស់គាត់ គឺផ្តើងឡើងពីរឿងបញ្ហាស្នេហាត្រីកោណ ព្រោះមានបុរសម្នាក់ដែលមានប្រពន្ធកូនទៅហើយតាមស្រឡាញ់កូនស្រីគាត់ជាយូមកហើយហើយក្រុមគ្រួសារក៏ព្យាយាមបំបែកបំបាក់ផ្តេចការទំនាក់ទំនង ព្រោះបុរសនោះបានប្រពន្ធកូនទៅហើយ ក្នុងនោះក៏មានជនទី៣ ចូលមកជ្រៀតជ្រែងក្នុងឆាកជីវិតស្នេហាមួយនេះ ទើបជនសង្ស័យព្យាយាមតាមរករឿងនាងរហូតបានដឹងពីកន្លែងធ្វើការ និងស្នាក់នៅក្នុងក្រុងបាវិតឈានដល់កើតមានករណីនេះតែម្តង។ តាមក្រុមគ្រួសារក៏បានបញ្ជាក់បន្ថែមថា «កូនស្រីរបស់គាត់ជាស្ត្រីមេម៉ាយកូនមួយ» ។
សូមរំឭកថា ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ បង្កដោយឃាតករសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូ DYNASTY កាត់.ក្បាលចេញខ្លួនបោះក្នុងបន្ទប់ទឹក និងខ្លួនប្រាណនៅលើពូកទាំងអាក្រាតកាយ នៅក្នុងផ្ទះជួលមួយកន្លែង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
របាយការណ៍បឋមបានឲ្យដឹងថា សពនារីរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ-សង្កាត់កើតហេតុខាងលើ។ សភាពសាកសពត្រូវបានកាត់ក្បាលដាច់ចេញពីខ្លួនបោះចោលក្នុងបន្ទប់ទឹកមើលហើយគួរឲ្យសង្វែកបំផុត។
បច្ចុប្បន្ន សពក្រោយពីសមត្ថកិច្ចធ្វើកោសវិច្ច័យរួចរាល់ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។
ចំណែកមុខសញ្ញាជាឃាតករត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន និងបានប្រគល់ជួនស្នងការនគរបាលខេត្តស្វាយរៀងជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនិតិវិធ៕
Comment