• Today: September 17, 2024

ក្មេងប្រុសអាយុ១១ឆ្នាំដែលលង់ទឹក នៅផ្សារក្តាម ត្រូវបានរកសពឃើញ

កែប៖ សមត្ថកិច្ចឲ្យដឹង សពក្មេងប្រុសម្នាក់ដែលបានលង់ទឹកបាត់ នៅផ្សារក្តាម ក្រុងកែប ត្រូវបានស្វែងរកសពឃើញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នេះ ប្រគល់ឲ្យអាណាព្យាបាលយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចោយដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ សារិទ្ធ ភេទប្រុស អាយុ ១១ឆ្នាំ ទីលំនៅភូមិដើមដូង ឃុំចំបុី ស្រុកបាទី ខេត្តតាកែវ។

មុនពេលកើតហេតុ ក្មេងរងគ្រោះបានលេងទឹកសមុទ្រ និងលង់ទឹកបាត់ខ្លួននៅជិតផ្សារក្តាមក្នុងក្រុងកែប កាលពីល្ងាចថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៣។ ក្រោយពីបាត់ខ្លួនសមត្ថកិច្ចបានស្វែងរករហូតដល់នៅព្រឹកថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៣ សពត្រូវបានរុករកឃើញប្រគល់ជូនក្រុមសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារបានមកលេងកម្សាន្តខេត្តកែប ចំណុចកើតហេតុខាងលើ ក្រោយជួបជុំគ្នាញាំបាយរួច ជនរងគ្រោះ និងបងប្អូន០២នាក់ទៀត បានចុះលេងទឹកសមុទ្រ រួមមាន៖ ទី១- ឈ្មោះ ម៉ៅ សុខគា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស និងទី២- ឈ្មោះ ម៉ៅ ស្រីនីន ភេទស្រី អាយុប្រហែល ១២ឆ្នាំ និងឈ្មោះ ម៉ៅ សារិទ្ធិ ភេទប្រុស អាយុ១១ ឆ្នាំ មុខរបរសិស្ស ជនរងគ្រោះ។ ក្រោយពេលលេងទឹកបានមួយសន្ទុះក្រោយមកឈ្មោះ សុខគា បានមកប្រាប់សាច់ញាតិថា ឈ្មោះ ម៉ៅ សារិទ្ធិ បានលង់ទឹកហើយលឺដូច្នេះក្រុមគ្រួសារក៏នាំគ្នារត់ទៅកន្លែងកើតហេតុ ហើយក៏បាននាំគ្នាចុះរាវរកតែរកមិនឃើញហើយក៏បានមករាយការណ៍ជូនសមត្ថកិច្ចនៅទីនោះឲ្យពួកគាត់ដឹងហេតុការណ៍ និងជួយរកតែម្តង។

សូមបញ្ជាក់ថា លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកដើម្បីស្វែងរកជនរងគ្រោះ ចាប់តាំងពីក្រោយកើតហេតុការណ៍នេះ រហូតដល់ប្រតិបត្តិការស្វែងរកជនរងគ្រោះឃើញផងដែរ៕

Tags

Comment