• Today: November 21, 2024

លោក ឃួង ស្រេង ជំរុញឲ្យសមាជិ កថ្នាក់ដឹកនាំសេដ្ឋកិច្ចក្រៅប្រព័ន្ធរាជធានីភ្នំពេញទាំងអស់ ត្រូវចុះផ្សព្វផ្សាយចលនាសហជឺពភ្ជាប់តេឡេក្រាមសម្ដេចតេជោ ដើម្បីតាមដានព័ត៌មានពិត

 

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានជំរុញឲ្យ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌទាំង១៤,គណៈចលនាសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ជួយធ្វើយ៉ាងណាតភ្ជាប់ តេឡេក្រាម របស់សម្ដេចតេជោហ៊ុនសែនជូនសមាជិកគណបក្សទាំងអស់ ទាំងនៅថ្នាក់មូលដ្ឋានសហជីព និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអោយពួកគាត់បានទទួលព័ត៌មានពិតជាក់លាក់ពីថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាយើង នោះគឺសម្ដេចតេជោហ៊ុន សែន ។


លោក ឃួង ស្រេង បានជំរុញបែបនេះ ខណៈកោះប្រជុំជាមួយសមាជិកថ្នាក់ដឹកនាំ សហជឹព សេដ្ឋ កិច្ចក្រៅប្រព័ន្ធ ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំង១៤ខណ្ឌ នៅមន្ទីរបក្សរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣ ។ 
លោកឃួង ស្រេង. បានមានប្រសាសន៍លើកឡើងថា សមាជិកគណបក្សប្រជាជនកម្ពុជា ពិសេសនៅតាមបណ្ដារោងចក្រ ដូចជានៅតាមវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ សមាជិករបស់យើង
សុទ្ធតែមានភាពស៊ីវិល័យ ដោយភាគច្រើនបាន ប្រើប្រាស់នូវទូរស័ព្ទ ស្មាតហ្វូន ហើយក៏កំពុងប្រើប្រាស់បណ្ដាញសង្គមជាមធ្យោបាយក្នុងការទាក់ទងគ្នា។ ក្នុងនោះ តេឡេក្រាម ក៏ជាវិធីមួយដែលកំពុងពេញនិយមផងដែរ។ ដូច្នេះលោកជំរុញឲ្យមន្ត្រីរបស់យើង ក្រុមការងាររបស់បក្សទាំងអស់ត្រូវបង្កើត និងតភ្ជាប់ប្រព័ន្ធតេឡេក្រាម ឲ្យពួកគាត់ឲ្យបានគ្រប់គ្នា ពិសេស គឺការតភ្ជាប់តេឡេក្រាមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីអោយទៅពួកគាត់ ដើម្បីឲ្យពួកគាត់ទទួលបាននូវព័ត៌មានពិតៗ ពីសម្តេចតេជោ លើការអភិវឌ្ឍប្រទេសជាតិ របស់យើង។
លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែងនៅក្នុងដំណាក់កាលថ្មីៗនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន បានផ្ដល់នូវកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិទាំងមូល នោះគឺកម្ពុជាទទួលបានជោគជ័យនូវ ព្រឹត្តិការណ៍ធំៗច្រើន ដូចជា
កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ,ការទប់ស្កាត់បាននូវការរាតត្បាតដោយជម្ងឺកូវីដ-១៩ 
និងនៅចុងក្រោយនេះ កម្ពុជា ទទួលបានភាពជោគជ័យក៏ធំធេងមួយទៀត នោះគឺ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣  ។ 
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេងក៏បានណែនាំឲ្យ គណៈកម្មាធិការគណបក្សខណ្ឌទាំង១៤និងបក្សសង្កាត់ទាំង១០៥ ត្រៀម ក្នុងការដង្ហែរក្បួននៃការឃោសនាបោះឆ្នោត នាថ្ងៃទី០១ខែកក្កដាខាងមុខនេះ ដើម្បីដណ្ដើមយកជ័យជំនះនៅក្នុងការបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ អោយបាន១២លើ១២នៅរាជធានីភ្នំពេញ៕

Tags

Comment