• Today: November 03, 2024

នគរបាលខណ្ឌទួលគោក សហការណ៍ជាមួយនគរបាលប៉ុស្ដីរដ្នបាលនគរបាលបឹងសាឡាង បានចុះធ្វើរដ្ឋបាលឃាត់ខ្លួនជនសង្ស័យ ចំនួន ១១នាក់


ភ្នំពេញ៖ នគរបាលខណ្ឌទួលគោក សហការណ៍ជាមួយនគរបាលប៉ុស្ដីរដ្នបាលនគរបាលបឹងសាឡាង បានចុះធ្វើរដ្ឋបាលឃាត់ខ្លួនជនសង្ស័យ ចំនួន ១១នាក់ នៅថ្ងៃទី៣០  ខែមិថុនា  ឆាំ្ន២០២៣ វេលាម៉ោង ១០និង៣០នាទី ចំណុះបន្ទប់ជួលផ្លូវ លេខ២៤៧ ក្រុម៣២ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ប្រតិបត្តិការណ៍ខាងលើ ធ្វើឡើងដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការណ៍ជាមួយនគរបាលប៉ុស្ដីរដ្នបាលនគរបាលបឹងសាឡាង បានចុះធ្វើរដ្ឋបាលឃាត់ខ្លួនជនសង្ស័យទាំង ១១នាក់ ក្នុងបទល្មើសជាក់សែ្តងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
តាមរបាយការណ៍ របស់នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលចុះធ្វើរដ្ឋបាលឃើញជាក់ស្តែងក្រុមជនសង្ស័យ ចំនួន ១១នាក់ កំពុងប្រព្រឹត្តការប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នោះ រួមមាន៖ 
១- ឈ្មោះ ឆៃ សុខ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកបន្លែ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម។
២- ឈ្មោះ សុខ សុវណ្ណរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម។
៣- ឈ្មោះ ជា ពន្លឺ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម។
៤- ឈ្មោះ ជុំ វិចិត្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រកដ ខណ្ឌទួលគោក រាជធានីភ្នំពេញវិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម។
៥- ឈ្មោះ មាស សុីនិត្យ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម។
៦- ឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម។
៧- ឈ្មោះ ចាន់ ផល ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករស្នាក់នៅ មិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម។
៨- ឈ្មោះ នួន ចិន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម។
៩- ឈ្មោះ សុឺ ស៊ុច ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅមិនពិតប្រាកដខណ្ឌទួលគោក រាជធានីភ្នំពេញ វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម។
១០- ឈ្មោះ សុីវ ភ័ស ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម។
១១- ឈ្មោះ សំបូ វណ្ណឌី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និង ចាត់ការតាមនីតិវិធីច្បាប់៕

Tags

Comment