ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា កម្លាំងជំនាញ បានចុះស្រាវជ្រាវនិងឃាត់ខ្លួនស្រ្តីម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋានយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
លោកអធិការរូបនេះបានឱ្យដឹងទៀតថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្នាននគរបាលខណ្ឌទួលគោក កាលពីរសៀលថៃ្ងទី១៤ ខែសីហាម្សិលមិញនេះ បានធ្វើការស្រាវជ្រាវហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យជាក់សែ្តងដែលបានប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
ជនសង្ស័យមានឈ្មោះកើត ថាន់ណារី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្តុតាងចាប់យកមាន ក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀន ( ចំនួន០២កញ្ចប់តូច ) កែវសម្រាប់ជក់គ្រឿងមួយចំនួន និងដែកកេះចំនួន០២ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ៕
Comment