• Today: November 21, 2024

បងប្អូនកងទ័ព នៅវរសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងឃុំរបុញ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលការសួរសុខទុក្ខ និងអំណោយពីរដ្ឋបាលខណ្ឌសែនសុខ និងខណ្ឌដង្កោ

ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ប្រតិភូរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌ និងខណ្ឌដង្កោ ដឹកនាំដោយ លោកនាយករដ្ឋបាលខណ្ឌ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់បងប្អូនកងទ័ព នៅវរសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលជាវរចងសម្ព័ន្ធមេត្រី ស្ថិតក្នុងឃុំរបុញ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងឱកាសដំណើរសាកសួរសុខទុក្ខនៅសមរភូមិមុខនោះដែរក្រុមការងាររដ្ឋបាលខណ្ឌទាំងពីរ បាននាំយកជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថមរួមចំណែកផ្គត់ផ្គង់ដល់នាយទាហាន ពលទាហាន ក្នុងវរសេនាតូចលេខ ៣៩៤ផងដែរ។

ថ្លែងទៅកាន់នាយទាហាន ពលទាហាន លោកអភិបាលខណ្ឌបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់បងៗកងទ័ព ដែលស្ម័គ្រចិត្តបំរើការពារជាតិមាតុភូមិដោយមិនខ្លាចព្យុះភ្លៀង ទោះបីយ៉ាងណាយើងខ្ញុំទាំងអស់គ្នាដែលនៅសមរភូមិក្រោយ មិនដែលបំភ្លេចនូវទឹកចិត្តអង់អាចក្លាហានរបស់បងៗ ដែលជានិច្ចជាកាលតែងតែមកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដើម្បីជួយសម្រួលការលំបាកខ្លះៗ និងធ្វើបុណ្យជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតចូលមកដល់នាពេលខាងមុខនេះ និងសូមជូនពរបងៗ និងក្រុមគ្រួសារសូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ ៕

Tags

Comment