• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន៖ តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ កម្លាំងប្រជាធិបតេយ្យ ដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាងកម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត?

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានសរសេរសារលើបណ្តាញសង្គមថា "ការបោះឆ្នោតសកល ឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែង រវាងគណបក្សនយោបាយ ចំនួន ១៨គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិយើង នៅមានការប្រកួតប្រជែង រវាង ១៨គណបក្ស ដែលចូលរួមការបោះឆ្នោត ជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញចោលការបោះឆ្នោត"។

 សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា "ពួកជ្រុលនិយម ដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេសមកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធី ដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត។ល។"

 សម្តេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ កម្លាំងប្រជាធិបតេយ្យ ដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា។

 សូមជម្រាបថា ក្រុមជ្រុលនិយមមួយក្តាបតូចបានទទួលបញ្ជាពីទណ្ឌិត សម រង្ស៊ី ដែលរត់ចោលស្រុកកំពុងធ្វើយុទ្ធនាការដើម្បីបំផ្លិចបំផ្លាញដំណើការបោះឆ្នោតនៅកម្ពុជា តាមរយៈការបំផុលបំផុលមិនឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត និងគូសសន្លឹកឆ្នោតបំផ្លាញចោល។ ចំពោះបុគ្គលដែលមានអនុវត្តន៍តាមផែនការរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ និងអនុវត្តន៍តាមផ្លូវច្បាប់ផងដែរ៕

Tags

Comment