• Today: November 21, 2024

កូនប្រុសសម្តេចតេជោ ហ៊ុន សែន “ទង្វើម្តងហើយម្តងទៀតដែលនាំអោយខ្ញុំត្រូវបង្ខំចិត្តអោយមានជំហរដាច់ខាតចំពោះការធ្វើនយោបាយអសីលធម៌”

 

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះគណនីហ្វេសប៊ុករបស់លោក Kim Sok និងគណនី Daley Uy ដែលបានសរសេរប្រមាថមើលងាយអាយុជីវិតយ៉ាងធ្ងន់មកលើឪពុក និងក្រុមគ្រួសារៗម្តងហើយម្តងទៀត។ 


លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ប្រធាន ស.ស.យ.ក ត្រូវជាកូនសម្តេចតេជោនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២៣ បានប្រតិកម្ម និងសរសេរឆ្លើយតបយ៉ាងដូច្នេះថា “ទង្វើម្តងហើយម្តងទៀតដែលនាំអោយខ្ញុំត្រូវបង្ខំចិត្តអោយមានជំហរដាច់ខាតចំពោះការធ្វើនយោបាយអសីលធម៌”។ 
លោក ហ៊ុន ម៉ានី បានសតសេរតមទៅគណនីហ្វេសឈ្មោះ Kim Sok និង DaLey Uy ថា "ក្នុងនាមខ្ញុំ ជាកូន ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវការប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសារខ្ញុំ ពីជនអគតិ មកពីបក្សប្រឆាំង។ ការប្រមាថ ម្តងហើយ ម្តងទៀតបែបនេះ ជាទង្វើដែលគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត"។ 
លោក ហ៊ុន ម៉ានី បានបន្តទៀតថា "តើនេះជាការធ្វើនយោបាយអ្វី? តើនេះ ជានយោបាយ ដែលយើងគ្រប់គ្នាអាចទទួលយកបានទេ? ជាធម្មតា ការធ្វើនយោបាយ ត្រូវមានព្រំដែន ពោលជាការប្រកួតប្រជែងដោយមានក្រមសីលធម៌ និងការទទួលខុសត្រូវ ដោយស្គាល់ច្បាស់នូវព្រំដែនបែងចែករវាងទិដ្ឋភាពសង្គម និងទិដ្ឋភាពផ្ទាល់ខ្លួន"។ 
លោក ហ៊ុន ម៉ាន កូនប្រុសសម្តេចតេជោ ហ៊ុន សែន បានទុកថា "ចំពោះការធ្វើនយោបាយដ៏អសីលធម៌បែបនេះ តើខ្ញុំត្រូវមានជម្រើសអ្វីក្រៅពីការប្រកាន់ជំហរច្បាស់លាស់ និងដាច់ណាត់ចំពោះជនអគតិទាំងនេះ? ក្នុងរយៈពេលច្រើនឆ្នាំមកនេះ អស់លោកម្តងហើយម្តងទៀតបានបង្រៀនខ្ញុំថា ការគិតគូររឿងនយោបាយដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន គឺមិនគ្រប់គ្រាន់ទេជាពិសេសការធ្វើនយោបាយជាមួយពួកដូចអស់លោក។ ខ្ញុំមិនចោលការតម្កល់ផលប្រទេសជាតិ និងប្រជាជននោះទេ តែចំពោះអស់លោក គឺត្រូវមានវិធានការផ្សេងដែលស្របនឹងចរិកអស់លោក"។ 
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា "ប្រជាជន និងជាពិសេសយុវជន យុវនារីខ្មែរស្គាល់ចរិករបស់ខ្ញុំ តែអស់លោកកំពុងតែបង្រៀនអោយខ្ញុំចេះធ្វើនយោបាយក្តៅហើយ"។ 
សូមបញ្ជាក់ថា ចំពោះបុគ្គល Kim Sok និង Daley Uy គឺជាសកម្មជនគណបក្សប្រឆាំងជ្រុលនិយម និងជាអ្នកវិភាគនយោបាយតាមបណ្តាញសង្គមវាយប្រហាររដ្ឋាភិបាលគ្រប់រូបភាពដោយឥអៀនខ្មាស់ ជាពិសេសជេរប្រមាថអាយុជីវិតមកលើគ្រួសាររបស់សម្តេចតេ ហ៊ុន សែន ម្តងហើយម្តងទៀតឥល្ហែរតែម្តង៕

Tags

Comment