• Today: September 17, 2024

អធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន


(តាកែវ)៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំនុចភូមិ ត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក្រោមការបញ្ជាពីវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ និងដឹកនាំដោយលោកអនុសេនីយ៍ឯក មាន វុត្ថា ឋានៈនាយប៉ុស្ត៍ បានចុះល្បាតបានប្រទះឃើញជនសង្ស័យមានគ្នាចំនួន០៦នាក់ ហើយបានសួរនាំឆែកឆេរ និងដកហូតបានម្សៅក្រាមសរថ្លា សង្ស័យសារធាតុញៀនខុសច្បាប់ចំនួន០១កញ្ចប់ និងទូរសព្ទ័ចំនួន០៣គ្រឿង។ជនសង្ស័យទាំង៦នាក់រួមមាន៖


១៖ ឈ្មោះ រិន ដាវន័ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកន្លែងខ្លា ឃុំចំបក់ ស្រុកបាទី ខេត្ត តាកែវ, ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដកហូតបានម្សៅក្រាមសរថ្លាសង្ស័យសារធាតុញៀនចំនួន០១ កញ្ចប់ និងទូរសព្ទ័ចំនួន០១ គ្រឿង។
២៖ ឈ្មោះ កេង ង៉ែត ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ, ជាមុខសញ្ញាប្រើប្រាស់ រសារធាតុញៀនខុសច្បាប់។
៣៖ ឈ្មោះ កេង អូន ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ, ជាមុខសញ្ញាប្រើប្រាស់ រសារធាតុញៀនខុសច្បាប់។
៤៖ ឈ្មោះ ឃិត ថូ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ, ជាមុខសញ្ញាប្រើប្រាស់ រសារធាតុញៀនខុសច្បាប់ ដកហូតបានទូរសព្ទ័ចំនួនមួយគ្រឿង។
៥៖ ឈ្មោះ ជួន សារ៉ាភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ, ជាមុខសញ្ញាប្រើប្រាស់ រសារធាតុញៀនខុសច្បាប់ ដកហូតបានទូរសព្ទ័ចំនួនមួយគ្រឿង។
៦៖ ឈ្មោះ ហៀង ចាន់រតនាភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាំងៀត ឃុំពារាម ស្រុកបាទី ខេត្តតាកែវ, ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់។
បច្ចុប្បន្នកម្លាំងផ្នែកជំនាញនៃអធិដ្ឋាននគរបាលស្រុកបាទី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី៕

Tags

Comment