ខេត្តកណ្តាល: ជនសង្ស័យ០១នាក់បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង កើតហេតុកាលពីថ្ងៃទី២០ មីនា ឆ្នាំ២០២៣ វេលាម៉ោង១៣:០០នាទីចំណុច មុខផ្ទះជនរងគ្រោះ ភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យ០៣នាក់ ១.ឈ្មោះ បូរ សុខហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទី លំនៅសព្វថ្ងៃភូមិ ព្រែកតារ័ត្ន សង្កាត់ ព្រែកតាសេក
ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។(ឃាត់ខ្លួន) ២.ជនសង្ស័យចំនួន០២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ។
នគរបាលបានដកហូត វត្ថុតាងចាប់យក
១.កូនសោរចាក់ម៉ូតូចំនួន០៣។(របស់ជនសង្ស័យ)
២.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GZ-0926ចំនួន ០១គ្រឿង។(របស់ជនរងគ្រោះ)ប្រភពព័ត៌មានពីនគរបាលបានអោយ ដឹងថា: ជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀន។កាលពីអំឡុងខែ០២ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះបូរ សុខហេង បានស្គាល់សង្ស័យឈ្មោះ រ័ត្ន ភេទប្រុស តែមិនស្គាល់ពីលំនៅ ហើយធ្លាប់ជូនឈ្មោះ រ័ត្ន ទៅម្ដុំផ្សារចាស់ ដោយឈ្មោះ រ័ត្ន ជាមនុស្សដើរជាមួយនឹងក្រុមភេទទី៣ ហើយជនសង្ស័យឈ្មោះ បូរ សុខហេង ក៏បានរាប់អានគ្នាជាមួយនឹងជនសង្ស័យឈ្មោះ រ័ត្ន ចាប់ពីពេលនោះមក ក្រោយពីមានការរាប់អានគ្នា ឈ្មោះរ័ត្ន តែងតែបបួលជនសង្ស័យឈ្មោះ បូរ សុខហេង ដើរធ្វើសកម្មភាពលួចម៉ូតូ តែជនសង្ស័យឈ្មោះបូរ សុខហេងមិនបានទៅជាមួយទេ។
លុះនៅថ្ងៃទី២០.០៣.២០២៣ វេលាម៉ោង១១:៣០នាទី ជនសង្ស័យឈ្មោះរ័ត្ន បានបបួល ជនសង្ស័យឈ្មោះបូរ សុខហេង ដើរធ្វើសកម្មភាពកាច់កម៉ូតូ ហើយឈ្មោះរ័ត្ន បានជិះម៉ូតូរបស់ខ្លួនម៉ាក ស្កុបពី ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ឌុបឈ្មោះបូរ សុខហេង ចេញពីផ្ទះជួលនៅម្ដុំផ្សារចាស់ ពេលមកដល់មុខមន្ទីរពេទ្យកាល់ម៉ែត្រ ជនសង្ស័យឈ្មោះរ័ត្នបានទូរស័ព្ទ ហៅបក្សពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក់ស្កុបពីពណ៌ខ្មៅសេរីឆ្នាំ២០២១ ដើម្បីដើរធ្វើសកម្មភាពជាមួយគ្នា។
បន្ទាប់មកជនសង្ស័យទាំង០៣នាក់ ក៏បាននាំគ្នាជិះម៉ូតូ រហូតមកដល់ផ្លូវកៅស៊ូលេខ២៦១ ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៍បានឃើញម៉ូតូរបស់ជនរងគ្រោះទុកនៅមុខផ្ទះ ស្ងាត់ ឃើញដូច្នេះជនសង្ស័យឈ្មោះរ័ត្នបានឲ្យសោរម៉ូតូចំនួន០៣គ្រាប់ ទៅជនសង្ស័យឈ្មោះ បូរ សុខហេង ទៅកាច់ក ម៉ូតូរបស់ជនរងគ្រោះ ដោយជនសង្ស័យពីរនាក់ទៀតជិះទៅឈប់ចាំនៅខាងមុខ ហើយជនសង្ស័យឈ្មោះបូរ សុខហេង ក៍ចូលទៅកាច់កម៉ូតូរបស់ជនរងគ្រោះ ដេរបញ្ឆេះ ភ្លាមនោះជនរងគ្រោះឮសំឡេងបញ្ឆេះម៉ូតូ ក៍ចេញមកមើលឃើញជនសង្ស័យកំពុងឡើងជិះមូតូក៍រត់ទៅចាប់ទាញកន្ទុយម៉ូតូ ហើយស្រែកអោយគេជួយ ឮដូច្នេះអ្នកក្បែរខាងមកជួយ ហើយចាប់បានជនសង្ស័យឈ្មោះបូរ សុខហេង ចំណែកជនសង្ស័យពីរនាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានតេទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស។
ក្រោយពីទទួលពត៍មានសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុហើយបាននាំជនសង្ស័យ និងវត្ថុតាងមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួននិងបក្សពួកចំនួនពីរនាក់ទៀត ពិតជាបានធ្វើសកម្មភាពលួចម៉តូរបស់ជនរងគ្រោះពិតប្រាកដមែន។
Comment