ខេត្តស្ទឹងត្រែង ៖ សិស្សសាលាម្នាក់ខណ:ចេញពី សាលារៀននាំគ្នាចុះទៅលេងទឹកទន្លេ ក៏រអិលជើងធ្លាក់ចូលក្នុងទឹកលិចបាត់ម្នាក់ ដែលរកសពមិនទាន់ឃើគកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចកំពុងស្រឡាង ក្រុងស្ទឹងត្រែងនោះនឹកព្រឹកថ្ងៃទី៨ខែកក្កដានេះគេរកសពក្មេងប្រុសនោះឃើញហើយ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីសួរនាំក្មេងប្រុសម្នាក់ដែលដើរជាមួយគ្នាថា គាត់បានរអិលជើងធ្លាក់ចូលក្នុងទឹកលិចបាត់ ភ្លាមនោះខ្លួនក៏ស្រែកហៅឲ្យគេមកជួយអន្តរាគមន៍ និងរកមនុស្សដែលប៉ិនប្រសព្វខាងរកពុំឃើញឡើយ ក្រោយកើតហេតុភ្លាមៗនោះ។
សមត្ថកិច្ចបញ្ជាក់ថា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ សាច់ញាតិក្មេងរងគ្រោះ និងសមត្ថកិច្ចមូលដ្ឋានបានប្រទះឃើញសពក្មេងរងគ្រោះអណ្ដែតទឹក នៅក្បែរដែលក្មេងនោះរអិលជើងធ្លាក់ចូលក្នុងទឹកលិចបាត់។
សពក្មេងរងគ្រោះឈ្មោះ ជឹម ពេជ្រសំណាង អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
បច្ចុប្បន្ន សពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យឪពុកម្តាយយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
Comment