ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីសម្រេចបិទមន្ទីរសំរាក និងព្យាបាល "ឯក សុវណ្ណមុនី" បន្ទាប់ពីបែកធ្លាយរឿងអាស្រូវសម្រាកកូនស្ត្រីម្នាក់ បណ្តាលឲ្យទារកស្លាប់ភ្លាមៗ និងម្តាយមានស្ថានភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសម ប៉ន្តែជាអកុសលក៏ស្លាប់ទៀត។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាល ឯក សុវណ្ណមុនី ដែលមានទីតាំង នៅផ្ទះលេខ៤៣ ផ្លូវលេខ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានសម្រេចបិទគ្លីនិកឯកជនខាងលើ ដោយមូលហេតុ អ្នកទទួលខុសត្រូវមន្ទីរសំរាកព្យាបាលនេះ ប្រើប្រាស់ បុគ្គលិកពេទ្យពុំបានត្រឹមត្រូវ និងពុំមានជំនាញបច្ចេកទេសច្បាស់លាស់តាមច្បាប់កំណត់ និងកិច្ចសន្យាជាមួយក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បាននិរាករណ៍នូវសេចក្តីសម្រេចលេខ ២៨៥/២០ អបស/មព ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។
អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត សី សេនកុសល មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។
សូមរំឭកថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ បុរសឈ្មោះ ប៉ោង សោភ័ណ មានទីលំនៅភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បាននាំប្រពន្ធឈ្មោះ អ៊ឹង សុខា អាយុ ៣៤ឆ្នាំ មកឆ្លងទន្លេនៅគ្លីនិកឯកជននៃមន្ទីរសំរាកព្យាបាល & សម្ភព «ឯក សុវណ្ណមុនី» ស្ថិតតាមផ្លូវ២០១១ ឧកញ៉ា ទ្រី ហេង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឱ្យកូនស្លាប់ក្នុងគ្លីនិក លុះថ្ងៃទី១២ មេសា ស្ត្រីមានអាការៈមិនស្រួលទើបក្រុមគ្រួពេទ្យដឹកបញ្ជូនបន្តទៅសង្គ្រោះបន្តទៅមន្ទីរពេទ្យលោកសង្ឍ។ ក្រោយពេលទៅដល់មន្ទីរពេទ្យព្រះកុសុមៈភ្លាមក្រុមគ្រូពេទ្យក៏បញ្ជូនគ្រួសារខ្ញុំទៅកាន់កន្លែងសង្គ្រោះបន្ទាន់ (អគារមិត្តភាព កម្ពុជា ចិន)។
នៅភ្លាមនោះក្រុមគ្រូពេទ្យក៏ចាប់ផ្តើមអេកូមើលឃើញថា នៅពោះប្រពន្ធខ្ញុំមានឈាមដក់ក្នុងពោះច្រើនហើយខ្ញុំក៏បានឃើញដោយផ្ទាល់នៅពេលអេកូ ខ្ញុំក៏សួរគ្រួពេទ្យថា «បណ្តាលមកពីអ្វីបានទៅជាចឹងលោកគ្រូ?» គ្រូពេទ្យបានប្រាប់ខ្ញុំថា «បណ្តាលមកពីធ្លាយស្បូនទើបធ្វើឲ្យមានឈាមបែបនេះ»។ ខ្ញុំក៏សួរគ្រូពេទ្យថា «តើត្រូវយ៉ាងម៉េចទៀត ទើបអាចសង្គ្រោះជីវិតប្រពន្ធខ្ញុំបាន?» គ្រូពេទ្យក៏ប្រាប់វិញថា «មានតែការវះកាត់ និងបូមឈាមចេញទេទើបអាចសង្ឃឹមខ្លះ» លុះដល់វេលាម៉ោង ៥និង៥១នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះក៏បានផុតដង្ហើមតែម្តង។
សូមជម្រាបថា បន្ទាប់ពីរៀបចំបុណ្យសពភរិយារួចរាល់ បុរសឈ្មោះ ប៉ោង សុភ័ណ បច្ចុប្បន្នមានទីលំនៅភូមិលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាប្តីស្ត្រីរងគ្រោះឈ្មោះ អ៊ឹង សុខា ដែលបានស្លាប់ដោយសារការផ្តើមចេញពីក្រុមគ្រូពេទ្យនៅគ្លិនិកឯកជនមួយមានមានឈ្មោះថា «ឯក សុវណ្ណមុនី» បានព្យាយាមទំនាក់ជាមួយខាងប្រធានមន្ទីរពេទ្យដើម្បីសម្របសម្រួលគ្នា ប៉ុន្តែខាងប្រធានមន្ទីរពេទ្យមិនទទួលខុសត្រូវឡើយ៕

Comment