• Today: November 21, 2024

គ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្តឹង/សំណុំរឿងចំនួន ០៥ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣

 

ភ្នំពេញ៖ បណ្តឹង/សំណុំចំនួន ០៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ទៅអគារជាន់ទី១ នៃទីស្តីការ គ.ជ.ប នៅរាជធានីភ្នំពេញ។


   គ.ជ.ប បានជម្រាបជូនដំណឹងដល់អ្នកសង្កេតការណ៍ បោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា «គ.ជ.ប នឹង បើកសវនាការជាសាធារណៈ នាថៃ្ងព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៩និង០០ព្រឹក នៅទីស្តីការ គ.ជ.ប ជាន់ទី១ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ៥ មានលេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លេខ០០២ និងលេខ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លេខ០០៤ និងលេខ ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣»។
   គ.ជ.ប បានឲ្យដឹងថា ចំពោះសមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធានជំនុំជម្រះ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ០៧ រូបទៀត ជាសមាជិក ក្រុមប្រឹក្សាជំនុំជម្រះ។
   សូមជម្រាបជូនថា ពាក្យបណ្តឹងទាំង ៥ ខាងលើនេះមានកម្មវត្ថុប្តឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។
  សេចក្តីជួនដំណឹងនេះ គ.ជ.ប ចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមសង្កេតមើល និងយកព័ត៌មានផងដែរ៕

Tags

Comment