(កំពត)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពតបានលើកឡើងថា ថ្នាក់ដឹកនាំខេត្តកំពតបានកំពុងជំរុញលើកទឹកចិត្តយុវជនឲ្យចេះបង្កើតគោលដៅសិក្សារបស់ខ្លួនឲ្យបានខ្ពង់ខ្ពស់ ព្រោះឯកឧត្តមយល់ថា តម្លៃរបស់យុវជនស្ថិតនៅលើការសិក្សាអប់រំ ហើយនៅពេលដែលយុវជនពោពេញដោយថាមពល សមត្ថភាព និងចំណេះជំនាញច្បាស់លាស់ គ្រួសារ និងសង្គមជាតិក៏រីកចម្រើនទៅតាមនោះដែរ ខណៈដែលក្រុមយុវជនថាខ្លួនកំពុងតែទទួលបានឱកាសសិក្សា និងការងារងាយស្រួលជាងមុន។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី២៤ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៣ ដែលបានប្រារពធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍។
ហើយដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍន៍ប្រទេស សម្តេចបានផ្តល់អាទីភាពសំខាន់ទៅលើការកសាងធនធានមនុស្ស ពិសេសការផ្តល់ឱកាសដល់យុវជនទំពាំងស្នងឫស្សី។
ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់យុវជនឲ្យផ្តោតសំខាន់លើការសិក្សា ព្រោះតម្លៃយុវជនស្ថិតនៅលើការសិក្សាអប់រំ។
ក្រុមយុវជនខេត្តកំពតដែលជាសិស្ស និងនិស្សិតបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដែរថា ការសិក្សាអប់រំពិតជាមានសារៈសំខាន់ សម្រាប់អនាគតរបស់ពួកគាត់ ហើយពួកគាត់សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែផ្តល់ឱកាស និងបង្កភាពងាយស្រួលដល់យុវជន ឲ្យទទួលបានការសិក្សារៀនសូត្រ និងឱកាសការងារ និងអាចចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិទៅអនាគត ។
ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក តាក ហាប់ បានមានប្រសាសន៍ដែរថា យុវជនជាសសរទ្រូង ជាសរសៃរឈាម និងជាកោសិការបស់សង្គមជាតិ ដូច្នេះហើយក្រសួងក៏ដូចជាមន្ទីរ តែងតែយកចិត្តទុកដាក់កសាងធនធានមនុស្សដោយផ្អែកតាមចក្ខុស្តម្ភទាំងបួនគឺ “រៀនដើម្បីដឹង រៀនដើម្បីធ្វើ រៀនដើម្បីរស់នៅ រៀនដើម្បីទាំងអស់គ្នា ដើម្បីឲ្យយុវជនមានបំណិន និងបទពិសោធក្នុងជីវិតរស់នៅជាក់ស្តែង។(សឹង រ៉ាត់)

Comment