• Today: December 03, 2024

ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីបានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកែប និងបានយកគ្រឿងចក្រមកកាយរំដោះផ្លូវទឹកចេញបន្ថែមទៀត


(កែប) ៖  កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជាបេក្ខជនពេញសិទ្ធតំណាងរាស្រ្តមណ្ឌលកែប អមដំណើរដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារនិងមន្ត្រីជំនាញចុះត្រួតពិនិត្យ និងពិនិត្យស្ថានភាពទឹក វាយតម្លៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងកាយរំដោះមុខទឹកតាមទីតាំងមួយចំនួនក្នុងភូមិសាស្រ្តខេត្តកែប។


   ជាគ្នានោះនៅក្នុងភូមិសាស្រ្តស្រុកដំណាក់ចង្អើរ ឯកឧត្តមកិក្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានឱ្យជំនាញ យកគ្រឿងចក្រមកចុះកាយបើកផ្លូវរំដោះទឹកជំនន់ទឹកភ្លៀង នៅព្រុំប្រទល់ភូមិអង្កោល និងភូមិអំពេង ដែលស្ថិតនៅក្នុងឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែប រួចរាល់ហើយផងដែរ។ 
   បើយោងរបាយការណ៍របស់រដ្ឋបាលខេត្តកែប បានអោយដឹងថា ចាប់តាំងពីថ្ងៃទី ២៦ ខែកក្កដា រហូតដល់ទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ខ្លាំងជាមួយផ្គររន្ទះ ខ្យល់កន្រ្តាក់បណ្តាលឲ្យមានទឹកជំនន់ធ្លាក់ចូលអាងទំនប់មេ គ្រប់អាងទំនប់ទាំងអស់ ព្រមទាំងដីស្រែចំការប្រជាពលរដ្ឋចជាច្រើនហិកតា និងជន់លិចតំបន់មួយចំនួននៃកំណាត់ផ្លូវជាតិលេខ៣៣ និងផ្លូវ៣៣អា និងផ្លូវ១៣៣២ និងផ្លូវ១៣៣៥ ព្រមទាំងផ្លូវសំខាន់ៗមួយចំនួនទៀត ក្នុងភូមិសាស្រ្តក្រុង ស្រុកទាំង២ បានរងកាខូចខាតដោយសាជំនន់ទឹកភ្លៀងហូរកាត់រងការខូចខាតផងដែរ។ 
   បើតាមរបាយការណ៍បន្តបានឱ្យដឹងថា នៅក្រុងកែបបានធ្វើឱ្យរងផលប៉ះពាល់ដល់លំនៅឋានទូទាំងក្រុងមានចំនួន ២,២១៩ខ្នងផ្ទះ ដោយសារជំនន់ទឹកភ្លៀងហូរកាត់ឆ្វើឱ្យខូចខាតតផ្លូវលំ៧ខ្សែ ស្មើនឹង៥,០០០ម៉ែត្រ និងខូចខាតអំបិលអស់ចំនួន ១,៥០០តោន និងប៉ះពាល់ដំណាំ១២០ហិកតា។
   ចំណែកក្នុងស្រុកចំណាក់ចង្អើរ បានរងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋចំនួន ៤៧៩គ្រួសារ ស្មើនឹង៤៦៥ខ្នងផ្ទះ និងប៉ះពាល់ដំណាំចំនួន ៥៨៨ហិកតា ក្នុងនោះទឹកជំនន់ហូរកាត់ច្រោះប៉ះពាល់ផ្លូវអស់លំចំនួន១៦ខ្សែ។

Tags

Comment